ឥទ្ធិពលភ្លើងប្រច័ណ្ឌ!បុរសម្នាក់បា.ញ់ស.ម្លា.ប់នារីជាសង្សារួចបា.ញ់ស.ម្លា.ប់ខ្លួនឯងតាមក្រោយ
ខេត្តព្រះសីហនុ៖ សង្ស័យដោយសារភ្លើងប្រច័ណ្ឌ បុរសម្នាក់បានបាញ់សម្លាប់នារីជាសង្សារួចធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ដែលហេតុការណ៍នេះបានកើតទ្បើង នៅផ្ទះមួយកន្លែងម្តុំអូរ៣ខាងក្រោយរបងសាលាដុនបូស្កូរ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃ១៦ ខែមករា ឆ្នាំ២០២៤។ ប្រភពពីមិត្តភក្ត្រ័សពនារីរងគ្រោះ បានឱ្យដឹងថា កាលពីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នារីរងគ្រោះ និងបុរសជាសង្សា បានមកសុំផ្ទះខ្លួនស្នាក់នៅមួយថ្ងៃ ដោយបុរសនោះបានធ្វើដំណើរមកពីភ្នំពេញដើម្បីណាត់ជួបនារីរងគ្រោះ នៅផ្ទះកើតហេតុខាងលើ។ លុះមកដល់ថ្ងៃត្រង់ថ្ងៃទី១៦ ខែមករាឆ្នាំ២០២៤ មិត្តភក្ត្រ័នារីរងគ្រោះក៏បានឡើងទៅជាន់ទី២មើលក្នុងបន្ទប់ព្រោះមិនទាន់ឃើញទៅធ្វើការក៏ស្រាប់តែឃើញឈាមហូរស្រាចពេញបន្ទប់ ហើយបានផ្តល់ព័ត៌មានជូនសាច់ញ្ញាតិរបស់ជនរងគ្រោះ និងសមត្ថកិច្ច។ សមត្ថកិច្ចឱ្យដឹងថា សពបុរសខាងលើមានឈ្មោះ ម៉េត និរ៍ន្ត អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ជានគរបាលអង្គភាពហិរញ្ញកិច្ចនិងភស្តុភារ នៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ រីឯសពនារីរងគ្រោះឈ្មោះ កែវ ស្រីនេត អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិកកាសុីណូ ស្នាក់នៅអគារបុគ្គលិកអូរ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ មកទល់នឹងពេលនេះពុំទាន់អាចបញ្ជាក់ពីដើមចងនៃរឿង និងមូលហេតុច្បាស់លាស់ឈានដល់ការបាញ់ប្រហារគ្នានៅឡើយទេ។ តាមការសន្និដ្ឋានជាបឋម ករណីនេះទំនងជាអំពើឃាតកម្មបាញ់សម្លាប់នារីជាសង្សារបស់ខ្លួន ក្រោយមកបុរសជាមន្ត្រីនគរបាលរូបនោះបានផ្តាច់សង្ខាខ្លួនឯងទៅតាមក្រោយ។ បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យទាំង២នាក់ទៅតាមប្រពៃណីនៅវត្តអូរត្រេះ ក្រុងព្រះសីហនុ៕ សម្រួលដោយ ទៀង បុណ្ណរី