ចាប់ផាក​ពិន័យរថយន្ដ​ដឹក​លើស​ទម្ងន់​០៣​គ្រឿង និង​ឃាត់​ទុក​០១​ឆ្នាំ នៅ​ខេត្ត​ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ នា​ថ្ងៃ​ចន្ទ ទី​១៥ ខែមករា ឆ្នាំ​២០២៤ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​, លោក សេង ឈួ​ន រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ លោក គឹ​ម សាន់ និង​លោក ម៉ី ម៉ា​រ៉ា​ឌី អនុរដ្ឋលេខាធិការ និង​ជា​អនុប្រធាន​ក្រុមការងារ​ចល័ត​ចម្រុះ ព្រមទាំង​សមាជិក​ក្រុមការងារ​ចល័ត​ចម្រុះ និង​កងកម្លាំង​ពាក់ព័ន្ធ បាន​ចុះ​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ នៅ​ផ្លូវជាតិ​លេខ ៣៧៣A ត្រង់​ចំណុច​គ​.​ម ០៣+៥០០ ក្នុងភូមិ​ពពែ​ក ឃុំ​ពពែ​ក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។  ប្រតិបត្តិការ​ខាងលើ ក្រុមការងារ​បាន​ត្រួតពិនិត្យ​យានយន្ត​សរុប ១៤​គ្រឿង ក្នុង​នោះ​រថយន្ត ដឹក​លើស​ទម្ងន់​ចំនួន ០៥​គ្រឿង បាន​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ ចាប់ពី ០៧-២២ តោន​។  ដោយឡែក មាន​រថយន្ត ០៣​គ្រឿង ដែល​បាន​ដឹក​លើស ២០% នៃ​ទម្ងន់​អនុញ្ញាត ត្រូវ​បាន​ពិន័យ និង​ឃាត់​ទុក​រយៈពេល ១​ឆ្នាំ ដោយ​អនុលោម​តាម​ច្បាប់ ស្តី​ពី​ផ្លូវថ្នល់​មាត្រា​៦០ និង​សេចក្ដីជូនដំណឹង​លេខ​០៤៩ ស​ជ​ណ សក​.​គត​ល​ទ ស្តី​ពី​ការ​ពង្រឹង​វិធានការ​យ៉ាង​តឹងរ៉ឹង​បន្ថែម ចំពោះ​យានយន្ត​ដឹក​ជញ្ជូន​ធុន​ធ្ងន់ ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់ ។  ជា​ថ្មី​ម្តងទៀត ក្រសួង​សូម​ក្រើនរំលឹក​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ទាំងអស់​ជា​ថ្មី​ម្តងទៀត​ថា ក្រសួង​នឹង​បន្ត​ចាត់វិធានការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់ និង​សេចក្ដីជូនដំណឹង​ខាងលើ​យ៉ាង​តឹងរ៉ឹង​បំផុត​ដោយ​គ្មាន​ការ​លើកលែង​ឡើយ​។ អាស្រ័យ​ហេតុនេះ សូម​ចូលរួម​អនុវត្ត​ទាំងអស់​គ្នា​ឱ្យ​បាន​ខ្ជាប់ខ្ជួន ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង