ខណៈនេះ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៤០លាន ៥១ម៉ឺននាក់ ស្លាប់ជាង ៣លាននាក់

TNM(បរទេស) ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៤០,៥១១,៤២៥នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,០១២,០០៧នាក់ និងជាសះស្បើយឡើងវិញ ១១៩,៣៣០,៧០៩នាក់។

គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣២, ៣០៥,៩១២នាក់ ស្លាប់ចំនួន ៥៧៩,៩៤២នាក់ និងជាសះស្បើយចំនួន ២៤, ៨៣៦,១៨៧នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ១៤,៥២១,៦៨៣ នាក់ ស្លាប់ចំនួន ១៧៥,៦៧៣នាក់ និងជាសះស្បើយ ១២,៦៦៦, ៨៨៩នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ១៣,៨៣៤,៣៤២នាក់ ស្លាប់ ៣៦៩,០២៤នាក់ និងជាសះស្បើយ ១២,២៩៨, ៨៦៣នាក់៕

 

អត្ថបទដែលជាប់ទាក់ទង