មកស្ដាប់ ការបកស្រាយរឿងប្រឌិតថា ក្រុមចោ.រស្ទា.ក់.វា.យពីក្រោយ.ប្ល.ន់.យក.ម៉ូតូ និង.ទូរស័ព្ទ?
រាជធានីភ្នំពេញ ៖ តាមប្រភពព័ត៌មានបានឱ្យដឹងបន្តនារសៀលថ្ងៃទី១១ មករា ឆ្នាំ២០២៤ នេះថា ទីបំផុត! បុរសឈ្មោះលី រ៉ូហ្សា អាយុ៣២ឆ្នាំ ដែលប្រឌិតរឿងចោរប្ល.ន់ម៉ូតូ នៅចំណុចជិតរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ កាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី១០ មករា ឆ្នាំ២០២៤ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណ្ឌដូនពេញរវល់មួយយប់ទល់ភ្លឺក្នុងការតាមស្វែងរកមុខសញ្ញាជនសង្ស័យនោះ បានសារភាពប្រាប់មូលហេតុថា រូបគាត់មានវិបត្តិគ្រួសារ ដោយសារតែគ្មានអ្នកយកចិត្តទុកដាក់លើគាត់ ទើបប្រឌិតរឿងនេះឡើង ដើម្បីអោយគ្រួសារមានការបារម្ភមកលើគាត់ នឹងយកចិត្តទុកដាក់លើគាត់វិញ ។ តាមចម្លើយសារភាពរបស់បុរស១រូបខាងលើបានឱ្យដឹងថា គាត់មានវិបត្តិគ្រួសារដោយសារតែគ្មានអ្នកយកចិត្តទុកដាក់លើគាត់ ទើបប្រឌិតរឿងនេះឡើងដើម្បីអោយគ្រួសារមានការបារម្ភមកលើគាត់ និងយកចិត្តទុកដាក់មកលើគាត់វិញ ។ ដោយឡែករបួសបែកក្បា.លនោះ បុរសរូបនោះបានយកក្រវិលកំប៉ុងភេសជ្ជៈមកឆូត.ករបស់ខ្លួន រួចក៏បានខ្ចីទូរស័ព្ទសន្តិសុខតេប្រាប់បងថ្លៃថា មានជនសង្ស័យប្ល.ន់យកម៉ូតូរបស់ខ្លួន និងបង្កមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍នៅទីតាំងកើតហេតុភ្លាមៗតែម្តង ។ តាមការបញ្ជាក់ពីលោក ម៉ៅ ចាន់ថុល អធិការរងខណ្ឌដូនពេញ ទទួលផែនព្រហ្មទណ្ឌ បានអោយដឹងថា ទោះបីជាបុរស១រូបខាងលើសារភាពទទួលកំហុសក៏ពិតមែន ប៉ុន្តែដោយសារតែបុរសរូបនោះ បានប្រឌិត និងបំប៉ោងសភាពការណ៏ គឺត្រូវតែអនុវត្តន៍តាមច្បាប់ ។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចបានធ្វើការសួរនាំបន្ថែម ដើម្បីចាត់ការ និងងអនុវត្តតាមនីតិវិធី ។ សូមរំលឹកឡើងវិញថា ក្រោយពីបុរសម្នាក់ឈ្មោះលី រ៉ូហ្សា អាយុ៣២ឆ្នាំ អះអាងថា រូបគាត់កំពុងឌុបកូនស្រីតូចអាយុ១ខួបកន្លះដើរលេង ស្រាប់តែមានក្រុមចោរស្ទាក់វាយពីក្រោយ រួចប្លន់យកម៉ូតូ និងទូរស័ព្ទនៅចំណុចជិតរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ កាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី១០ មករា ឆ្នាំ២០២៤ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ជាពិសេសគឺសមត្ថកិច្ចជំនាញខណ្ឌដូនពេញ រវល់មួយយប់ទល់ភ្លឺ ក្នុងការតាមស៊ើបអង្កេតស្រាវជ្រាវរកមុខសញ្ញា ដែលធ្វើសកម្មភាពប្ល.ន់បុរស១រូបខាងលើនោះ ។ រហូតមកដល់ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នេះ ទើបសមត្ថកិច្ចស្រាវជ្រាវដឹងការពិតថា គឺជារឿងប្រឌិត គ្មានករណីប្ល.ន់ម៉ូតូកើតឡើងនោះទេ ហើយនៅវេលាម៉ោងកើតហេតុ គឺបុរសឈ្មោះ លី រ៉ូហ្សា បានជិះម៉ូតូយកទៅផ្ញើក្នុងសណ្ឋាគារភ្នំពេញ ។ ជុំវិញករណីខាងលើនេះដែរ គេមិនដឹងថា បុរសរូបនោះមានគោលបំណងអ្វី ឬមានមូលហេតុអ្វីនោះទេ ទើបបានជាប្រឌិតរឿងចោរប្ល.ន់ម៉ូតូ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណ្ឌដូនពេញរវល់មួយយប់ទល់ភ្លឺក្នុងការតាមស្វែងរកមុខសញ្ញាជនសង្ស័យបែបនេះនោះទេ ។ សូមបញ្ជាក់ថា មានករណីជនសង្ស័យមួយក្រុម បាននាំគ្នាធ្វើសកម្មភាពស្ទា.ក់វា.យបុរសម្នាក់កំពុងឌុបកូនដើរលេង ហើយប្ល.ន់យកម៉ូតូម៉ាក PCX មួយគ្រឿង និងទូរស័ព្ទបានសម្រេច រួចនាំគ្នារត់គេចខ្លួនបាត់ស្រមោល បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវបឹងកក់ ជិតរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះ លី រ៉ូហ្សា ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកងទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា «មុនពេលកើតហេតុ គាត់បានជិះម៉ូតូម៉ាក PCX ពណ៌ស ស៊េរីឆ្នាំ២០២២ មានស្លាកលេខ ភ្នំពេញ 1JW-4567 ធ្វើដំណើរតាមបណ្តោយផ្លូវបឹងកក់ ដោយឌុបកូនស្រីរបស់ខ្លួនមានវ័យ១ខួបកន្លះ»។ ជនរងគ្រោះបន្តថា «ខណៈពេលគាត់កំពុងតែឌុបកូនស្រីជិតដល់ចំណុចរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏ស្រាប់តែមានក្រុមជនសង្ស័យជិះម៉ូតូ ADV និងម៉ូតូហុងដាឌ្រីម ជិះមកជិតគាត់ ហើយធ្វើសកម្មភាពស្ទា.ក់វា.យក្បាលគាត់ពីក្រោយ រួចប្ល.ន់យកម៉ូតូ ព្រមទាំងទូរស័ព្ទដៃរបស់គាត់ រួចជិះរត់គេចខ្លួនបាត់ស្រមោលតែម្តង»។ បុរសរងគ្រោះបានបញ្ជាក់ថា «ពេលដែលគេវា.យក្បាលរបស់គាត់នោះ គឺគាត់ក៏បានលោ.តចេញពីម៉ូតូ ដោយឱបកូនស្រីរបស់គាត់ជាប់ ព្រោះខ្លាចនាងតូចមានរបួស ទើបជនសង្ស័យឆ្លៀតឱកាសនោះយកទាំងម៉ូតូ និងទូរស័ព្ទបានសម្រេចតែម្ដង។ ហើយគាត់ក៏មិនបានដឹងច្បាស់ដែរថា ក្រុមជនសង្ស័យយកអ្វីមកវា.យគាត់ពីក្រោយដូចគ្នា ដឹងត្រឹមថា ពេលវា.យគាត់រួច ក្បាលរបស់គាត់ក៏បែ.កឈា.មតែម្តង»។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ ព្រមទាំងនាំជនរងគ្រោះ និងកូនស្រីទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការសាកសួរ និងដាក់ពាក្យបណ្តឹង ដើម្បីស្វែងរកចាប់ខ្លួនក្រុមជនបង្កយកមកអនុវត្តតាមនីតិវិធីនៃច្បាប់៕ សម្រួលដោយ ទៀង បុណ្ណរី