ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រជុំត្រួតពិនិត្យ ពិគ្រោះយោបល់ និងតម្រង់ទិស កិច្ចការស្នូល លើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានសង្កត់ធ្ងន់លើការរួមចំណែកប្រែក្លាយទស្សនៈវិស័យវែងឆ្ងាយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ឱ្យទៅជាការងារជាក់ស្ដែង និងបម្រើប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត។
ការអភិវឌ្ឍធនធានមនុស្ស ជាស្នូលនៃការគូសវាសផ្នត់គំនិតរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តីដោយក្នុងនោះ ចំណេះដឹង និងចំណេះធ្វើ គឺត្រូវដើរទន្ទឹមគ្នា។
ទាក់ទិននឹងវិស័យដីធ្លី មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ដែលបានចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋរួចរាល់តាមផែនការ នឹងត្រូវទទួលបានការលើកទឹកចិត្ត ឯមន្ទីរដែលមិនទាន់បានចេញបណ្ណជូនប្រជាពលរដ្ឋ គឺយើងត្រូវជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈម ដើម្បីជំរុញការងារចេញបណ្ណឱ្យបានឆាប់រហ័ស សំដៅឱ្យប្រជាពលរដ្ឋទទួលបានសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ពិតប្រាកដ៕
#កអក #ករសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC

អត្ថបទដែលជាប់ទាក់ទង