ឧក្រិដ្ឋជនជួញដូរគ្រឿងញៀនចំនួន២នាក់កំពុងរត់គេចខ្លួនខណៈសមត្ថកិច្ចបង្ក្រាបរឹបអូសបានគ្រឿងញៀនជិត១៦០គីឡូក្រាម

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៤នេះ សមត្ថកិច្ចបានឲ្យដឹងថាគ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លាមានទម្ងន់ប្រមាណជិត១៦០គីឡូក្រាមជនល្មើសច្រកក្នុងការ៉ុងដោយវិចខ្ចប់ក្នុងសំបកផ្លាស្ចិចបន្លំជាតែកញ្ចប់ រងការបង្ក្រាបពីកម្លាំងនគរបាលស្នងការដ្ឋានខេត្ត មានការសហការជាមួយកម្លាំងBLOប្រចាំច្រកទ្វាអន្តរជាតិត្រពាំងគ្រៀល ស្ថិតនៅចំណុច
អូរអន្លង់ស្វាយ ឃុំព្រះរំកិលស្រុកបុរីអូរស្វាយសែនជ័យ កាលពីវេលាម៉ោង៤ទៀបភ្លឺនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។
ប្រភពពត៌មានពីកម្លាំងសមត្ថកិច្ចដែលបានចូលសហការចយះបង្ក្រាបករណីការជួញដូរគ្រឿងញៀននៅពេលយប់ទៀបភ្លឺនោះថា ដោយសារស្ថានភាពស្មុគស្មាញនិងផ្លូវរបៀងតាមព្រៃច្រើនកន្លែង កម្លាំងសមត្ថកិច្ចក៏បានបែងចែកកម្លាំងជាបីក្រុមក្នុងបីគោលដៅផ្សេងគ្នាដើម្បីស្ទាក់ចាប់ ។ដោយជាក់ស្តែង សមត្ថកិច្ចបង្ក្រាប បាន ខណៈជនសង្ស័យកំពុងដឹកគ្រឿងញៀនតាមគោយន្តកន្ត្រៃមួយគ្រឿងក្នុងព្រៃក្បែរព្រំប្រទល់ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។  ប្រភពព័ត៌មានដដែលបានបន្តឲ្យដឹងថាក្នុងប្រតិបត្តិការបង្ក្រាបខាងកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន  ក៩នៃក្រសួងមហាផ្ទៃដោយមានការសហការជាមួយBLOប្រចាំព្រំដែនកម្ពុជាឡាវនិងកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា វត្ថុតាង ដែលធ្វើការដកហូត មានគ្រឿងញៀនប្រភេទ មេតំហ្វេតាមីនចំនួន៦បេស្មើ៦០ដុំ គិតជាទម្ងន់ជាង១៥៩គីឡូក្រាម។  ពោល គឺ មានកញ្ចប់ពណ៌បៃតង ចំនួន១១៨ដុំ. កញ្ចប់ពណ៌លឿង ចំនួន៤២ដុំ .គោយន្តកន្ត្រៃមួយគ្រឿង ទូរសព្ទដៃម៉ាក nokiaចំនួន១គ្រឿង។ខណៈកម្លាំងសមត្ថកិច្ចចុះឡោមព័ទ្ធបង្ក្រាបជនសង្ស័យចំនួន២នាក់ត្រូវបានរត់គេចខ្លួន។មកដល់ពេលនេះសមត្ថកិច្ចនៅ តែបន្តស្វែងរកចាប់ខ្លួនដើម្បីនាំខ្លួនមកផ្ដន្ទាទោសតាមច្បាប់។ដោយកម្លាំងសមត្ថ កិច្ចបានក្តាបមុខសញ្ញាមេឧក្រិដ្ឋជនជួយដូរគ្រឿងញៀនរួចហើយ៕ សម្រយលដោយ  ទៀង
អត្ថបទដែលជាប់ទាក់ទង