ក្មេងស្រីកំព្រាម្នាក់ យកត្រឡោកមកច្នៃចេញជាគោម ពិតជាស្រស់ស្អាតប្លែកគួរឱ្យទាក់ទាញ (វីដេអូ)
រាជធានីភ្នំពេញ ៖ ពិតជាមិនសរសើរមិនបាន ក្មេងស្រីកំព្រាឪពុកមួយរូប បានច្នៃត្រឡោកដូង ចេញទៅជាគោម លម្អដោយការដាក់ភ្លើងពណ៌ ពិតជាគួរឱ្យចាប់អារម្មណ៍ និងគយគន់យូរៗទៅកាន់តែស្រស់ស្អាត ដោយមិនអាចកាត់ថ្លៃបានឡើយ។ ជាការពិត ទោះបីប្អូនជាក្មេងស្រីក៏ពិតមែន តែប្អូនពុំគិតថា ការងារនេះលំបាក ឬជាការងាររបស់បុរសនោះឡើយ ហើយប្អូនអាចទ្រង់គ្រឿង បំពាក់គ្រឿង ច្នៃរបស់ផ្សេងៗដែលគ្មានតម្លៃ ឱ្យក្លាយមកជារបស់មានតម្លៃជាទីគាប់ចិត្តបាន។ តាមរយៈរូបភាពដែលបង្ហោះនៅលើគណនីឈ្មោះ «យ៉េប ប្រហ៊ីម» អំពីសកម្មភាពប្អូនស្រីធ្វើគោមពីត្រឡោកដូង ពិតជាស្រស់ស្អាត ហើយបើតាមរយៈវីដេអូរបស់ប្អូន គឺបានចែករំលែកពីសកម្មភាពប្អូនស្រីជាច្រើនទាក់ទងនឹងគ្រឿងចម្លាក់ ដោយប្អូនដាប់ ឆ្លាក់ និងបន្ថែម ក៏ដូចជាអ្វីផ្សេងៗដែលប្អូនធ្វើតាមតម្រូវការរបស់ភ្ញៀវផងដែរ។ ក្នុងនោះ តាមរយៈវីដេអូរបស់ប្អូនឃើញថា «មានគេចាប់អារម្មណ៍ច្រើន ដោយមានអ្នកចូលមើលក្នុងបណ្តាញយក្សសង្គមយក្ស Tik Tok រហូតដល់ទៅរាប់លានអ្នកមើលឯណោះ តាមរយៈទឹកដៃ ក៏ដូចជា ការខិតខំប្រឹងប្រែងរបស់ប្អូនផងនោះ»។ គួររំលឹកផងដែរថា ប្អូនស្រីដែលជំនាញទ្រង់គ្រឿងតុបតែងនេះ គឺជាក្មេងស្រីម្នាក់ដែលឧស្សាហ៍ព្យាយាម ឆ្លាតវៃ និងមានភាពប៉ិនប្រសប់ក្នុងការធ្វើការងារ ក៏ដូចជាជួយម្តាយរបស់នាងផងដែរ ព្រោះនាងគឺជាក្មេងស្រីដែលកំព្រាឪពុកតាំងពីក្មេងខ្ចីមកម្ល៉េះ។ តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព ប្អូនស្រីរ័ត្ន ដែលជាកូនកំព្រាឪពុក បានប្រាប់អោយដឹងថា «នាងប្រកបរបរទ្រង់គ្រឿង តម្លើងគ្រឿងនេះ ប្រមាណជា២ឆ្នាំមកហើយ។ ដោយនាងមានជីវភាពខ្វះខាតកាលពីកន្លងទៅ ទើបបានជានាងប្រកបរបមួយនេះ ពោលគឺនាងត្រូវខិតខំប្រឹងប្រែងធ្វើការ ដើម្បីបានប្រាក់កម្រៃជួយដល់ម្តាយ»។ ស្រីរ័ត្ន ដែលជាកំព្រាឪពុករូបនេះ បានបន្តថា «នាងមិនដែលត្អូញត្អែរក្នុងការធ្វើការងារបែបនេះឡើយ»។ ជាការពិតណាស់ ដូចជាពេលថ្មីៗ ស្រីរ័ត្នរូបនេះ នាងបានធ្វើត្រឡោកឱ្យក្លាយជាគោម ដោយមានការឆ្លាក់អក្សរ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឬពាក្យថា ពុកម៉ែ ឬមួយក៏ពាក្យអ្វីក៏បាន។ បន្ថែមពីនេះ វាកាន់តែស្រស់ស្អាតនាពេលរាត្រី ខណៈពេលដែលបើកភ្លើង គឺវារំលេចចេញមកនូវក្បូរក្បាច់ ក៏ដូចជាភាពស្រស់ស្អាតដែលកើតចេញពីការទ្រង់គ្រឿង និងការយកទេពកោសស្យរបស់នាងមកបង្ហាញនោះ។ ចំពោះការធ្វើត្រឡោកនេះដែរ នាងបានប្រាប់អោយដឹងថា «នាងត្រូវចំណាយពេល២ថ្ងៃក្នុងការធ្វើ វាហាក់ដូចជាមិនស្រួលឡើយ ចំពោះការងារមួយនេះ»។ ហើយក្នុងការងាររបស់នាង ជាធម្មតាតែងតែមានឧបសគ្គ ដោយនាងបាននិយាយឱ្យដឹងថា «ជួនកាលធ្វើរួចហើយ វាបា.ត់ក៏មាន ដូច្នេះពិតជាមានការសោកស្តាយជាខ្លាំង»។ ស្រីរ័ត្ន ដែលមានជំនាញតាំងពីក្មេងវ័យ បានបន្តថា «នាងមិនដែលគិតថា នេះការងារប្រុស ឬស្រីនោះឡើយ ពោលគឺនាងមិនដេកដួលតាមវាសនានោះឡើយ ទោះបីនាងជាស្រី ក៏នាងអាចធ្វើការនេះបានដែរ ដើម្បីបានថវិការអោយម្តាយនាងក្នុងការដោះស្រាយជីវភាព ក៏ដូចការខ្វះខាតនានា»។ ដូចនេះ ជាចុងក្រោយ ស្រីរ័ត្ន ដែលជាក្មេងកំព្រា សូមអោយបងប្អូនជួយទិញ ក៏ដូចជាគាំទ្រសិល្បៈស្នាដៃកូនខ្មែរ ផលិតផលខ្មែរ ដែលកើតចេញពីការផ្ចិតផ្ចង់ ក៏ដូចជាការសម្រិតសម្រាំទម្រាំបានមួយៗនោះផងដែរ។ សម្រួលដោយ ទៀង បុណ្ណរី
@user8385320727854 #tiktok #លោកឪសួង #fyp #tiktok #foryoupage #foryoupage #viralvideos #funnyvideos #duet #trending #love #memes #followme #repost #foryou#handwashchallenge