បុរសម្នាក់ត្រូវចាប់ខ្លួនក្នុងព្រៃក្រោយភូមិ ក្រោយបែកធ្លាយរឿងកូនស្រីដើមដឹងដល់ម្ដាយនាង
ខេត្តក្រចេះ ៖ បើតាមសេចក្តីរាយការណ៍បានឱឱ្យដឹងថា ករណីឪពុកចុងបានចា.ប់រំលោ.ភសេពសន្ថវៈលើកូនស្រីដើម ដែលជាអនិតិជននោះ ក្រោយបែកការហើយក៏បានរត់គេចខ្លួនទៅសម្ងំនៅក្នុងព្រៃក្រោយភូមិ តែយ៉ាងណាក៏ដោយ ក៏ត្រូវសមត្ថកិច្ចធ្វើការស្រាវជ្រាវ រហូតស្វែងរកឃើញ និងចាប់ខ្លួនបានតែម្តង។ តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា ជនសង្ស័យជាឪពុកចុងខាងលើរូបនេះ បានធ្វើសកម្មភាពចា.ប់រំលោ.ភសេពសន្ថវៈទៅលើកូនស្រីចុងជាអនិតិជន នៅក្នុងផ្ទះតាំងពីវេលាម៉ោង២១យប់ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣មកម្ល៉េះ នៅលើគ្រែក្រោមផ្ទះ ស្ថិតក្នុងភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ ប្រភពដដែលបន្តថា រហូតដល់ល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ទើបជនរងគ្រោះយករឿងមួយនោះប្រាប់ឱ្យម្ដាយបានដឹង ហើយម្ដាយរបស់នាងក៏ប្រាប់ទៅឈ្មោះ ឈូក សៀន ត្រូវជាជីដូនរបស់ជនរងគ្រោះតែម្ដង។ ក្រោយពេលបែកការណ៍គេដឹងរឿងរបស់ខ្លួនអស់ហើយ ជនសង្ស័យឈ្មោះ ហ៊ាង ហេង ត្រូវជាឪពុកចុង ក៏បានរត់គេចខ្លួនចេញពីផ្ទះបាត់ទៅ។ ប្រភពដដែលបន្តទៀតថា លុះនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ឈ្មោះ ឈូក សៀន ត្រូវជាជីដូនរបស់ជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹង និងរាយការណ៍ជូនសមត្ថកិច្ចនគរបាលខេត្តក្រចេះតែម្ដង។ ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ និងមាបបញ្ជាពីឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត បានចាត់កម្លាំងជំនាញ នៃអធិការដ្ឋានស្រុកចិត្របុរី ដឹកនាំដោយលោក ប៊ុត នឿន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំគោលាប់ ចុះដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ រហូតចាប់ខ្លួនជនសង្ស័យបានយកមកសាកសួរនាំ ក្រោយពីជនសង្ស័យរូបនេះរត់ទៅសម្ងំលាក់ខ្លួននៅក្នុងព្រៃក្រោយភូមិ។ ប្រភពដដែលបន្តថា ក្រោយពីចាប់ខ្លួនជនសង្ស័យឈ្មោះ ហ៊ាង ហេង ហើយ បានឆ្លើយសារភាពថា «ខ្លួនពិតជាបានធ្វើសកម្មភាពទៅលើជនរងគ្រោះពិតប្រាកដមែន»។ បើតាមការបញ្ជាក់ឱ្យដឹងថា ក្មេងស្រីរងគ្រោះ គឺជាសិស្សសាលាអាយុទើបតែ១២ឆ្នាំតែប៉ុណ្ណោះ ហើយឪពុកម្តាយបានលែងលះគ្នា បន្ទាប់មកម្តាយក៏បានយកប្តីក្រោយម្នាក់ទៀត រួចក៏មករួមរស់នៅក្នុងផ្ទះជាមួយគ្នា។ ប្រភពដដែលបញ្ជាក់ទៀតថា ចំណែករឿងហេតុដែលធ្វើឱ្យជនបង្កមានឱកាសឈានដល់ការចា.ប់រំលោ.ភសេពសន្ថវៈនោះ គឺមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះកំពុងតែហូបបាយនៅលើគ្រែខាងក្រោមផ្ទះតែម្នាក់ឯង។ ភ្លាមនោះឈ្មោះ ហ៊ាង ហេង ជាឪពុកចុង ក៏បានធ្វើសកម្មភាពចា.ប់បានសម្រេចម្តងហើយម្ដងទៀត រហូតសរុបចំនួន៣លើកជាបន្តបន្ទាប់។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនបង្កក៏គំរា.មសម្លា.ប់ជនរងគ្រោះទៀតផង បើហ៊ានប្រាប់រឿងនេះដឹងដល់ម្ដាយរបស់នាង។ បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញខេត្ត បន្តនីតិវិធីនៃច្បាប់៕ សម្រួលដោយ ទៀង បុណ្ណរី