រដ្ឋបាលខេត្តស្ទឹងត្រែងរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

ខេត្តស្ទឺងត្រែងៈ អាជ្ញាធរខេត្តស្ទឹងត្រែងបានរៀបចំ ពិធីបើកសន្និបាតបងសរុបផលិតផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដែលស្ថិតនៅក្នុងសាលាប្រជុំខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ កម្មវិធីនេះមានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម ឈាង ឡាក់ ប្រធាន ក្រុមប្រឹក្សាខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ ជា  សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមានការអញ្ញើញចូលរួមពី ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក ទាំង៥ ក្រុមប្រឹក្សាឃុំសង្កាត់ទាំង៣៤ កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ។  ពិធីសន្និបាតបូកសរុកការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ មានរយៈពេល២ថ្ងៃ គឺថ្ងៃទី២៦ និងថ្ងៃទី២៧ ខែធ្នូ ពោលគឺដើម្បីរួមគ្នាវាយតម្លៃ សភាពការណ៍ សមិទ្ធិផល បញ្ហាប្រឈម និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៤ ឱ្យកាន់តែទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។   ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនេះឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត បានសម្តែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការ កំលាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ក្នុងខេត្ត និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងអង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ មន្រ្តីរាជការ ទាំងអស់ដែលបានខិតខំប្រឹងប្រែង យកអស់កំលាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការពង្រឹង ពង្រីករួម សហការយ៉ាងរឹងមុំា ក្នុងការអនុវត្តផែនការសកម្មភាពការងារប្រចាំឆ្នាំ២០២៣ តាមតួនាទី ភារកិច្ច ប្រកបដោយ ការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីជម្រុញឱ្យសម្រេចបាននូវសមិទ្ធិផលលើគ្រប់វិស័យ ជាច្រើនជូនជាតិ មាតុភូមិ និងប្រជាជន ក្នុងខេត្តស្ទឹងត្រែង។    ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងថាៈ ក្នុងដំណើការសន្និបាត រយៈពេល២ថ្ងៃ គឺជម្រុញ ឱ្យមន្រ្តីពាក់ព័ន្ធទាំងអស់ចូលរួមឱ្យបានពេញលេញ និងយកអស់បញ្ញាញាណចូលរួមក្នុងការពិភាក្សាផ្តល់            យោបល់ បន្ថែមលើសមិទ្ធិផល បញ្ហាប្រឈម និងទិសដៅការងារ ក៏ដូចជាការស្វែងរកជម្រើសថ្មីៗល្អៗ ធ្វើការដោះស្រាយបញ្ហាប្រឈមទាំងនោះតាមរយៈបទអន្តរាគមន៍ ការពិភាក្សានិងចូលរួមចែករំលែកបទពិសោធន៍ជា រួមក្នុងអង្គពិធី ដើម្បីឱ្យអង្គសន្និបាតទទួលបាននៅធាតុចូលពីគ្រប់អ្នកពាក់ព័ន្ធ សំដៅបន្តលើកកំពស់ ប្រសិទ្ធភាព ការអនុវត្តការងារឆ្នាំ២០២៤ ឱ្យសម្រេចបានជោគជ័យបន្ថែមទៀត៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង