ព្យុះដ៏​ខ្លាំង​វា.យប្រហារ​អា​ហ្ស​ង់​ទី​ន​ និង​អ៊ូ​រូ​ហ្គា​យ​ ស្លា.ប់​១៦​នាក់

ប្រទេស​អា​ហ្ស​ង់​ទី​ន​និង​អ៊ូ​រូហ្គា​យ ៖ យោង​តាម​អាជ្ញាធរ​ថា ព្យុះ​ដ៏​ខ្លាំង​មួយ​ជាមួយ​ភ្លៀង​និង​ខ្យល់​ខ្លាំង​រហូត​ដល់​ល្បឿន​១៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​យ៉ាងតិច​១៦​នាក់​និង​បណ្ដាល​ឲ្យ​មានការ​បំផ្លិចបំផ្លាញ ក្នុង​ទីក្រុង​ជា​ច្រើន​នា​ភាគ​កណ្ដាល​អា​ហ្ស​ង់​ទី​ន​និង​ក្នុង​ប្រទេស​អ៊ូ​រូ​ហ្គា​យ​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​។  ការ​បំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ​បំផុត​គឺ​នៅ​ក្រុង​កំពង់​ផែ​BAHIA BLANCA ស្ថិត​នៅ ចម្ងាយ​៦០០​គីឡូម៉ែត្រ​ភាគ​និរតី​ក្រុង​ប៊ុ​យ​នូ​ស៊ែ ដែល​នៅ​ទីនោះ​ព្យុះ​នាំ​ឲ្យ​បាក់​ដំបូល​អគារ​ក្លឹ​ប​កីឡា​មួយ​កាលពី​ថ្ងៃ​ទី​១៦​ធ្នូ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១៣​នាក់​និង​របួសធ្ងន់​១៤​នាក់​។  ជន​រង​គ្រោះ​ទាំងនេះ​ជា​អ្នក​កំពុង​ទស្សនាការ​ប្រកួត​បាល់បោះ​ក្នុង​ក្លឹ​ប​កីឡា​នេះ ហើយ​ស្រាប់តែ​ជួប​ប្រទះ​ព្យុះ​កំណាច​នាំំ​ឲ្យ​បាក់​ដំបូល​ក្លឹ​ប​សង្កត់​លើ​ពួក​គេ​។ ចំណែក​នារី​ម្នាក់​ទៀត​បាន​ស្លាប់​ក្រោយ​ដើមឈើ​បាក់​សង្កត់ នៅ​ក្រុង​មួយ​ចម្ងាយ​៤០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​ក្រុង​ប៊ុ​យ​នូ​ស៊ែ​។   ទីក្រុង​នោះ​រង​ការ​វាយប្រហារ​ដោយ​ព្យុះ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧​ធ្នូ បណ្ដាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​និង​ដាច់​អគ្គិសនី រួច​ដើមឈើ​ប្រមាណ​ជា​៣៦០​ដើម​ត្រូវរ​លំបាក់ បំផ្លាញ​បណ្ដា​រថយន្ត ដាច់​ខ្សែកាប​និង​ធ្វើ​ឲ្យ​ស្ទះចរាចរណ៍​។  នៅ​ប្រទេស​អ៊ូ​រូ​ហ្គា​យ​ជិតខាង​មនុស្ស​យ៉ាង តិច​២​នាក់​ស្លាប់ កាលពី​ថ្ងៃ​ទី​១៧​ធ្នូ​ក្នុង​ខេត្ត​កូ​ឡូ​នី​ញ៉ា ដែល​នៅ​ទីនោះ​ព្យុះ​បោកបក់​ក្នុង​ល្បឿន​ដល់​ជាង​១៦៧​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​បណ្ដាល​ឲ្យ​ដើមឈើរ​លំបាក់ រួច​ដំបូលផ្ទះ​ទាំងឡាយ​ត្រូវ​ប៉ើង​៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង