ស្ត្រី​ម្នាក់​រង​របួស ក្រោយរ​ត់ម​កតោង​កញ្ចក់​រថយន្ត ខណៈ​ចោរ​លួ​.​ច​រថយន្ត​បើក​រត់គេច

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ប្តី​ប្រពន្ធ​២​នាក់​ត្រឡប់​មក​ពី​ញ៉ាំ​ការ​បងប្អូន​នៅ​បុរី​ធូ​លន ផ្លូវជាតិ​លេខ​៣​វិញ ហើយ​គ្រាន់តែ​ប្តី​ចុះ​ពី​រថយន្ត​ទៅ​ចាក់សោ​ផ្ទះ ចំណែក​ប្រពន្ធ​ចុះ​ពីលើ​រថយន្ត​មក​អង្គុយ​លេង​នៅ​ខាង​មុខ​ផ្ទះ​អ្នក​ជិតខាង ស្រាប់តែ​ជនសង្ស័យ​ឃើញ​មានឱកាស​ល្អ​ក៏​ចូល​ក្នុង​រថយន្ត រួច​បើក​រត់គេច​ទាំង​ដែល​ស្ត្រី​ជា​ប្រពន្ធ​ខំ​ស្រ​វ៉ា​ឱប​កញ្ចក់​រថយន្ត បណ្តាល​ឲ្យ​ដួល​រង​របួសរ​លាត់ជើង​ទាំង​២ ហើយ​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ក៏​នាំ​គ្នា​ជួយ​ដេញ​តាម​ដែរ ប៉ុន្តែ​ដេញ​តាម​មិន​ទាន់​។  សេចក្តីរាយការណ៍​បន្ត​ថា លុះ​ជនសង្ស័យ​បើក​រត់​ខ្លួន​មក​ដល់​ខណ្ឌ​ជ្រោយចង្វារ ទើប​ជាប់អន្ទាក់​សមត្ថ​កិច្ច​ឃាត់​បាន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ចំណុច​បុរី​សន្តិភាព​២ ជាប់​ផ្សារ​សុភមង្គល ស្ថិត​ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។  សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ប្តី​មានឈ្មោះ ហុង សុ​វណ្ណៈ អាយុ​៤៥​ឆ្នាំ មុខរបរ​បុគ្គលិក​លក់​ថ្នាំពេទ្យ រស់នៅ​បុរី​សន្តិភាព​២ ជាប់​ផ្សារ​សុភមង្គល ស្ថិត​ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែក​ប្រពន្ធ​មានឈ្មោះ ខុ​ក វួ​ច​ហេង អាយុ​៤២​ឆ្នាំ មុខរបរ​នៅផ្ទះ រស់នៅ​ជាមួយ​គ្នា ។ រីឯ​រថយន្ត​ដែល​ជនសង្ស័យ​លួ​.​ច​នោះ ម៉ាក​កាម​រី​ឆ្លាម ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ​2L-8029 ។  បើ​តាម​ប្រភព​ពី​ស្ត្រី​ជា​ប្រពន្ធ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា «​នៅ​មុន​ពេល​កើតហេតុ រូប​គាត់​និង​ប្តី​បាន​បើករថយន្ត​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ទឹកមាស ពាក់​ផ្លា​ក ភ្នំពេញ​2E-8029 ទៅ​ញ៉ាំ​ការ​បងប្អូន​នៅ​បុរី​ធូ​លន ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ក្រោយ​ពី​ញ៉ាំ​ការ​រួច ក៏​ពួក​គាត់​ក៏​បាន​បើករថយន្ត​ត្រឡប់​មក​ផ្ទះ​វិញ ខណៈ​ពេល​បើក​មក​ដល់​ខាង​មុខ​ផ្ទះ​ក៏​បាន​ឈប់​រថយន្ត ហើយ​ប្តី​របស់​គាត់​ក៏​ដើរទៅ​ចាក់សោ​ផ្ទះ ចំណែក​រូប​គាត់​ជា​ប្រពន្ធ​ក៏​ចុះ​ពី​រថយន្ត​មក​អង្គុយ​លេង​នៅ​ខាង​មុខ​ផ្ទះ​អ្នក​ជិតខាង ហើយ​មិន​បាន​ដក​សោ​ចេញពី​ក្នុង​រថយន្ត​នោះ​ទេ​»​។  ស្ត្រី​រង​គ្រោះ​បន្ត​ថា «​ខណៈ​ពេល​នោះ ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ បាន​ដើរមក ហើយ​រត់​ចូល​ទៅ​ក្នុង​រថយន្ត រួច​បើករថយន្ត​ចេញពី​កន្លែង​កើត​ហេតុតែ​ម្តង​។ ភ្លាម​ៗ​នោះ​ដែរ រូប​គាត់ (​ស្ត្រី​ជា​ប្រពន្ធ​) ក៏​រត់​ទៅ​តោង​កញ្ចក់​រថយន្ត និង​ស្រែក​ឆោឡោ​ឲ្យ​អ្នក​ភូមិ​ជួយ ប៉ុន្តែ​ជនសង្ស័យ​នៅ​តែ​បន្ត​បន្ថែម​ល្បឿន បណ្ដាល​ឱ្យ​រូប​គាត់​ដួល​រង​របួសរ​លាត់ជើង​ទាំង​២ រួច​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង​»​។   ត្រី​រង​គ្រោះ​បន្ត​ទៀត​ថា «​អស់​រយៈពេល​ប្រមាណ​២​ម៉ោង​ក្រោយមក បន្ទាប់​ពី​រូប​គាត់ (​ជន​រង​គ្រោះ​) បាន​ដាក់​ពាក្យបណ្ដឹង ហើយ​បាន​បង្ហោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ៗ​ផង​នោះ ខណៈ​ពេល​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ជ្រោយចង្វារ កំពុង​តែ​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍ និង​ពិនិត្យ​ជាតិ​អាល់កុល ក៏​បាន​ប្រទះ​ឃើញ​រថយន្ត​ដែល​ត្រូវ​ចោ​រ​លួ​​ច​នោះ បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ជ្រោយចង្វា ក៏​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន ហើយ​យក​ទៅ​សួរនាំ​ភ្លាម​ៗ​តែ​ម្ដង​»​។  ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វា បាន​ប្រគល់​ខ្លួន​ជនសង្ស័យ​ខាងលើ​ឱ្យទៅ​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​បន្ត​ទៀត​៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង