Land Rover Cambodia បានចូលរួមចំណែកជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-ចូល លើកទី១៦
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុន RMA Cambodia តំណាងចែកចាយផ្តាច់មុខរថយន្ត Land Rover បានដាក់តាំងបង្ហាញ រថយន្ត On-Off Road Defender និងបានចូលរួមចំណែកជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-ចូល លើកទី១៦ ដែលមានវត្តមានដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ដែលមានការចូលរួមពីផលិតផលក្នុង និងក្រៅស្រុកជាង ១០០ ស្តង់ រួមទាំង វត្តមានរថយន្ត Defender ដែលផលិតឡើងស្របតាមគ្រប់កាលៈទេសៈផ្លូវនៅប្រទេសកម្ពុជា។ ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះ មានគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ជាពិសេសជំរុញឱ្យមានការនាំចេញផលិតផល និងសេវាកម្មទៅកាន់ទីផ្សារគោលដៅ ដែលជាផ្នែកមួយក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិរបស់យើងផងដែរ។ ជាចុងក្រោយ Land Rover Cambodia ក៏សង្ឃឹមថានឹងមានវត្តមានបន្តក្នុងការរួមចំណែកជាមួយក្រសួងពាណិជ្ជកម្ម សម្រាប់ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-ចូល លើកទី១៧ នាឱកាសខាងមុខនេះទៀត។ សម្រួលដោយ ទៀង បុណ្ណរី