រក​ឃើញ​វត្ថុ​បុរាណ​៨​មុខ​នៅ​ស្រុក​សំរោង

ខេត្តតាកែវ​ ៖ ​ក្រុមការងារ​ការិយាល័យ​បេតិកភណ្ឌ និង​សារមន្ទីរ​ខេត្ត នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តតាកែវ សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ការពារ​បេតិកភណ្ឌ និង​ការិយាល័យ​នគរបាល​ការពារ​បេតិកភណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​នៃ​ស្រុក​សំរោង​សរុប​ចំនួន​២៣​នាក់ បាន​ទៅ​ពិនិត្យ​ចេតិយ និង​វត្ថុ​បុរាណ ដែល​ស្ថិត​នៅ​ទីតាំង​មួយ ក្នុងស្រុក​សំរោង ។  បើ​តាម​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តតាកែវ​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៣ ក្រុមការងារ​បាន​ពិនិត្យ​រក​ឃើញ​នូវ​វត្ថុ​បុរាណ​ចំនួន​៨​មុខ ផ្សេង​ៗ រួម​មាន​ពូថៅ​ថ្ម​ចំនួន​៣ បំណែក​អង្រែ​ចំនួន​១ កុឡាលភាជន៍​ចំនួន​៣​បំណែក និង​បល្ល័ង្ក​ធ្វើ​ពី​ស្ពាន់​ចំនួន​១ ។  ក្រុមការងារ​បាន​ធ្វើ​កំណត់ហេតុ និង​លិខិតធានា​រក្សា​ទុក​វត្ថុ​បុរាណ​ទាំងនោះ​ជាមួយ​ព្រះ​ចៅអធិការ​វត្ត​អង្គ​ស៊ូ​ឃ្លាំង​មួយ​រយៈ និង​រង់ចាំ​ការ​ពិនិត្យ វាយតម្លៃ​សម្រេច​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​នាំ​យក​ទៅ​រក្សា​ការពារ​នៅ​សារមន្ទីរ ទុកជា​សម្បត្តិ​បេតិកភណ្ឌ វប្បធម៌​ជាតិ ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង