មហិច្ឆតារបស់ CEO វ័យក្មេងកូនខ្មែរវ័យក្មេង និងស្រស់សង្ហាមួយរូប បានបង្កើតរោងចក្រផលិតទឹកដើម្បី ជួយដល់សុខភាពប្រជាជនខ្មែរ អោយមានសុខភាពល្អ និងអាយុវែង

លោកអុឹង ស៊ីវឈន់ គឺជាអគ្គនាយកប្រតិបត្តិ នៃទឹកស្រ្ពីងប្រូវីដា លោកគឺជាកូនខ្មែរមួយរូប ដែលបានបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេស។ ទាំងក្មេងទាំងសង្ហា និងមានចំណេះដឹងខ្ពស់ លោកអុឹង ស៊ីវឈន់ បានមានគំនិតមួយ គឺចង់អោយប្រជាជនខ្មែរមានសុខភាពល្អ និងអាយុវែង។ លោកបានបង្កើតរោងចក្រផលិតទឹកសុទ្ធមួយ ហើយវាក៏មិនមែនជាទឹកសុទ្ធធម្មតាទេ គឺជាទឹកស្រ្ពីងដែលយកចេញពីប្រភពទឹកធម្មជាតិនៃជួរភ្នំបូកគោ ស្ថិតនៅក្នុងខេត្តកំពត ផ្ទុកទៅដោយសារធាតុរ៉ែជាច្រើនប្រភេទដូចជា សូដ្យូម ប៉ូតាស្យូម កាលស្យូម និងនីទ្រីត ជាដើម។ ដែលមានអត្ថប្រយោជន៌ជាច្រើនជួយដល់សុខភាព។  មិនត្រឹមតែផលិតទឹកស្រ្ពីងដែលមានសុខភាពល្អទេ លោកអុឹង ស៊ីវឈន់ អគ្គនាយកនៃទឹកស្រ្ពីងប្រូវីដា មានចិត្តសប្បុរសជួយសង្គមជាច្រើនតាមរយៈ ជួយគុនខ្មែរដែលខ្សត់ខ្សោយ ជួយអ្នកក្រខ្សត់ដែលប្រឹងប្រែងតស៊ូក្នុងការចិញ្ចឹមជីវិត ជួយក្មេងៗកុមារកំព្រា និងកុមារដែលមិនបានរៀនសូត្រ អោយបានរៀនសូត្រផងដែរ។
លោកអគ្គនាយក អុឹង ស៊ីវឈន់ ជាកូនខ្មែរ ប្រូវីដាទឹកស្ព្រីងបូកគោជាផលិតផលរបស់ខ្មែរ ផលិតដោយស្នាដៃកូនខ្មែរ។ ខ្មែរគាំទ្រផលិតផលខ្មែរ។   សម្រយលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង