អាជ្ញាធរក្រុងកែបជូនដំណឹងឱ្យអ្នកធ្វើរបងលើផ្លូវសាធារណៈត្រូវរុះរើដោយខ្លួនឯង
ខេត្តកែប ៖ លោកខេង យ័ន អភិបាលក្រុងកែប បានជូនដំណឹងយ៉ាងតន់ហន់បំផុតដល់ម្ចាស់ដី ដែលរស់នៅក្រុងកែបត្រូវរុះរើរបងធ្វើលើផ្លូវសាធារណៈចេញវិញ ស្ថិតនៅភូមិកែប សង្កាត់កែប ខេត្តកែប ដោយខ្លួនឯង ដោយមិនឱ្យលើសពីថ្ងៃទី១១ ធ្នូ ២០២៣ ឡើយ ។ ម្ចាស់ដីឈ្មោះសុវ៉ាន់ ចំរើន ភេទប្រុស អាយុ៣០ឆ្នាំ បាននិយាយប្រាប់ឱ្យដឹង កាលពីរសៀលថ្ងៃទី០៥ ខែធ្នូ ថា គាត់មិនជំទាស់ជាមួយអាជ្ញាធរក្រុងកែបទេដែលឱ្យគាត់រុះរើ ។ ប៉ុន្តែម្ចាស់ដីនិយាយថា គាត់ធ្វើរបងនេះ បើគិតទៅមិនក្រោមពី20ឆ្នាំទេ គាត់ក៏មិនហ៊ានសាងសង់សំណង់រឹងមាំដែរ ហើយបើគិតទៅ គាត់ធ្វើរបងចូលដីសាធារណៈតែ០៨ម៉ែត្រតែប៉ុណ្ណោះ ។ ហើយបើឱ្យគាត់រុះរើមិនលំបាកទេ សុំអោយវាស់ផ្លូវចាស់ណឹងឱ្យត្រង់ កុំឱ្យគាត់រុះហើយខាងគេមិនរុះមិនបានទាញខ្សែមើលឱ្យត្រឹមត្រូវគាត់តវ៉ាវិញហើយ ។ ម្ចាស់ដីឈ្មោះសុវ៉ាន់ ចំរើន និយាយទៀតថា ផ្លូវចាស់នេះ ដើមឈើដុះលប់អស់ហើយ ហើយក៏ទល់ត្រឹមខាងជើងដីគាត់ដែរ ព្រោះនៅលើដីសាធារណៈនេះក៏មានបញ្ចុះសពដល់ទៅផ្លូចំនួន២ឯណោះ ។ សម្រួលដោយ ទៀង បុណ្ណរី