គ្រឿងចក្របក្សី ជេស៊ីប៊ី 3DX នឹងចូលរួមក្នុងកម្មវិធី កសិកម្មវាលបៃតង នៅ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថប្រយោជន៍មួយឈ្មោះ វាលបៃតង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។ កម្មវិធីនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០២៣។ ព្រឹត្តិការណ៍នេះផ្តោតសំខាន់លើការលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង ដើម្បីបំពេញតម្រូវការទីផ្សារស្របតាមការកើនឡើងនៃកំណើនសេដ្ឋកិច្ចរបស់ប្រជាជន ជាមួយនឹងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ។ ផ្នែកផ្គត់ផ្គង់គ្រឿងចក្រធុនធ្ងន់នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា ជាក្រុមហ៊ុនដ៏ធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា ក៏នឹងបង្ហាញជាមួយគ្រឿងចក្រមួយប្រភេទគឺ បក្សីជេស៊ីប៊ី 3DX ដែលជាគ្រឿងចក្រលក់ដាច់ជាងគេនៅលើពិភពលោក ដែលជួយលោកអ្នកក្នុងការជីក លើកបន្ទុក ឈូស កៀរ ចាក់បំពេញ និងចាប់បន្ទុកពីការដ្ឋានមួយទៅការដ្ឋានមួយទៀតបានយ៉ាងងាយស្រួលដែលជាធម្មតាយើងស្គាល់ថា SITE MASTER ធ្វើការបាន ៦ មុខងារជាមួយនឹងប៉ែលតែមួយ។ SITE MASTER ជាម៉ាស៊ីនដែលប្រើបច្ចេកវិទ្យាខ្ពស់ វៃឆ្លាត សន្សំសំចៃ ការថែទាំទាបបំផុត និងផ្ដល់ផាសុកភាពដល់អ្នកបើកបរ។ ក្រុមហ៊ុន អ អិម អេ ខេបូឌា ពិតជាមានមោទនភាពដែលបានចូលរួមសហកាជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយក្រុមហ៊ុននឹងបន្តកិច្ចសហការឲ្យកាន់តែប្រសើរតាំងពីពេលនេះទៅអនាគត។ ជាពិសេស ផ្នែកផ្គត់ផ្គង់គ្រឿងចក្រធុនធ្ងន់នៃក្រុមហ៊ុន អ អឹម អេ ខេមបូឌា អាចមានឱកាសកាន់តែច្រើនក្នុងគោលបំណងឲ្យក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលគ្រឿងចក្រធុនធ្ងន់ឈានមុខគេក្នុងទីផ្សារនៃប្រទេសកម្ពុជាជាមួយផលិតផលផ្សេងៗទៀតរបស់ក្រុមហ៊ុន អ អិម អេ។ សម្រួលដោយ ទៀង បុណ្ណរី