អ្នករត់ម៉ូតូកង់បី ក្រៅពីដឹកភ្ញៀវរកលុយ គឺជុំគ្នាលេងល្បែ.ងអនឡាញ
ខេត្តបន្ទាយមានជ័យ ៖ ក្រុមអ្នករត់ម៉ូតូកង់បី ក្រៅពីការមុខរបរដឹកភ្ញៀវរកលុយហើយ ពេលនេះនៅមានមុខរបរមួយទៀត គឺជួបជុំគ្នាលេងល្បែងអនឡាញ ។ ការកត់សម្គាល់នេះ បានបង្ហាញយ៉ាងច្បាស់នៅភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ បើតាមប្រជាពលរដ្ឋ បាននិយាយប្រាប់ឱ្យដឹងថា គេឃើញអ្នករត់ម៉ូតូកង់បី ជារៀងរាល់ថ្ងៃនៅចំណុចស្ថានីយរថភ្លើងខាងត្បូង តែងតែជួបជុំគ្នាលេងល្បែ.ងអនឡាញរាល់ថ្ងៃ ធ្វើឱ្យប៉ះពាល់បន្ថែមទៀតទៅលើជីវិភាពគ្រួសារ ព្រោះតែវក់ជាមួយនឹងការលេងល្បែ.ងស៊ីសង ដែលអាចបង្កឱ្យកើតមានអំពើហិ.ង្សា ព្រោះតែចាញ់ល្បែង ។ ប្រជាពលរដ្ឋដែលមើលឃើញសកម្មភាពទាំងនោះ បានទទួចសុំឱ្យកម្លាំងមានសមត្ថកិច្ចជួយពិនិត្យ មើលផង តើល្បែ.ងស៊ីសងអនឡាញដែលបង្កប់ ដោយល្បែ.ងបញ្ជល់មាន់ និងយូគី ព្រមទាំងល្បែងស៊ីសងផ្សេងៗទៀត ជាអំពើល្មើសច្បាប់ ឬយ៉ាងណា ? ប្រជាពលរដ្ឋ បានបញ្ជាក់ថា ល្បែ.ងស៊ីសងតាមអនឡាញនេះ កំពុងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម
និងកើតមានអំពើចោរលួច ឆក់ និងអំពើហិង្សាក្នុងគ្រួសារផងដែរ ។ អាជ្ញាធរមានសមត្ថកិច្ច ធ្លាប់បាននិយាយប្រាប់ឱ្យដឹងដែរថា ល្បែងស៊ីសង គឺជាអំពើដែលល្មើសនឹងច្បាប់ បើឃើញកន្លែងណាមានលេងគ្មានច្បាប់ទេ សូមរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ច នឹងមានវិធានការបង្ក្រាបមិនឱ្យកើតមានក្នុងមូលដ្ឋានឡើយ ៕ សម្រួលដោយ ទៀង បុណ្ណរី