ចិនសម្រេចផ្តល់ជំនួយជាវ៉ាក់សាំងកូវីដ Sinopharm ចំនួន៤០ម៉ឺនដូសបន្ថែមទៀតដល់កម្ពុជា

TNM(ភ្នំពេញ) ៖ ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងកូវីដ Sinopharm ចំនួន៤០ម៉ឺនដូសបន្ថែមទៀតដល់ភាគីកម្ពុជា។ វ៉ាក់សាំងទាំងនេះនឹងដឹកជញ្ជូនមកដល់ប្រទេសកម្ពុជានាចុងខែមេសាខាងមុខនេះតាមរយៈជើងហោះហើរពាណិជ្ជកម្ម។ នេះបើយោងតាមស្ថានទូតចិនប្រចាំនៅកម្ពុជា។

សូមបញ្ជាក់ថា រដ្ឋាភិបាលចិនបានផ្តល់វ៉ាក់សាំងស៊ីណូហ្វាមចំនួន ១.៣លានដូសរួចហើយមកដល់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង