គម្រោង​លំនៅ​ឋាន ម៉​ន ដា​នី ចាប់​បើក​ការដ្ឋាន​សាងសង់ ​«​គម្រោង​ទី​ ២៩»​ ឡើង​វិញ​

ខេត្តកំពង់ស្ពឺ​ ៖ គម្រោង​លំនៅ​ឋាន ម៉​ន ដា​នី បាន​ចាប់​ដៃគូ​សហការ​ជាមួយ​គម្រោង​លំនៅ​ឋាន​ភូមិដ្ឋាន​សន្តិភាព​ ហើយនៅ​ថ្ងៃ​ទី ១ ខែធ្នូ​ ឆ្នាំ ២០២៣ នេះ បាន​ប្រកាស​បើក​ការដ្ឋាន​សាងសង់ ​«​គម្រោង​ទី​ ២៩» ​ឡើង​វិញ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ចំការ​ស្បូវ ភូមិ​ដំណាក់​ជ័យ ភូមិ​ដុត​កំបោរ ភូមិ​ភា​ន្សា ឃុំ​ព្រះ​និ​ព្វា​ន្ត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។  ពិធី​បើក​សម្ពោធ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោកស្រី ម៉​ន ដា​នី អគ្គ​នាយិកា​គម្រោង​លំនៅ​ដ្ឋា​ន ខេ​ភី ម៉​ន ដា​នី និង​អ្នក​អង្គ​ម្ចាស់ ស៊ី​សុវត្ថិ សិ​ទ្ធី​ដែន ប្រធានកិត្តិយស គម្រោង​លំនៅ​ដ្ឋា​ន​ភូមិ​សន្តិភាព, ​លោក លួ​ម ផ​ល្លី ប្រធាន​គម្រោង​ភូមិ​សន្តិភាព, ឯកឧត្តម ងួ​ន សុខ​ជាតិ អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម ព្រមទាំង​ភាគី​ពាក់ព័ន្ធ និងអតិ​ចិ​ជន​ជា​ច្រើន​នាក់​ទៀត ​។​    ថ្លែង​ក្នុង​ពិធី​នេះ លោកស្រី ម៉​ន ដា​នី បាន​បញ្ជាក់​ប្រាប់​អតិថិជន​របស់​គម្រោង​លំនៅ​ឋាន ម៉​ន ដា​នី ​ថា ក្រុមហ៊ុន​បាន​ប្រកាស​បើក​ការដ្ឋាន​សាងសង់​ឡើង​វិញ ដើម្បី​បន្ត​អនុវត្ត​តាម​កិច្ចសន្យា​រវាង​ក្រុមហ៊ុន និងអតិថិជន ជា​ពិសេសដើម្បី​ការពារ​ផលប្រយោជន៍​អតិថិជន ​។ លោកស្រី​ស្នើ​សុំ​អតិថិជន​បន្ត​ជឿជាក់ និងសហការ​ជាមួយ​ក្រុមហ៊ុន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ហើយ​ក្រុមហ៊ុន​នៅ​តែ​មាន​ឆន្ទៈ​សាងសង់​នឹង​ប្រគល់​ផ្ទះ​ជូន​អតិថិជន​តាម​លារ​សន្យា និងពុំ​គេចវេះ​ទៅ​ទីណា​ឡើយ ហើយ​លោកស្រី​ប្ដេជ្ញា​ចិត្ត​បន្ត​ការពារ​ផលប្រយោជន៍​របស់​អតិថិជន ​។​  គួរ​បញ្ជាក់​ថា «​គម្រោង​ទី ​២៩» គឺជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​ទាំង ​៣១​ គម្រោង​របស់​ក្រុមហ៊ុន​ ។ គម្រោង​នេះ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​ ២០២១ នៅ​ដំណាក់កាល​ដំបូង​លើ​ផ្ទៃដី ​១០០ ​ហិ​កតា ក្នុង​ដើមទុន​ប្រមាណ​ជា ៥៣,០២៥,០០០ ដុល្លារ​ ។ ការ​សាងសង់​ចាប់ផ្ដើម​ដំណើរការ​បាន ​២៥% ស្ថានភាព​នៃ​ការ​រីក​រាលដាល​កូ​វី​ដ​-១៩ នៅ​លើ​ពិភពលោក​ក៏​បាន​ឈាន​មក​ដល់​ប្រទេស​កម្ពុជា ហើយ​បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​យ៉ាង​ខ្លាំង​ដល់ទី​ផ្សារ​អចលនវត្ថុ​នៅ​កម្ពុជា ក្នុង​នោះ​ក៍​មាន​គម្រោង​លំនៅ​ឋាន ម៉​ន ដា​នី ផង​ដែរ ​៕    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង