សង្ស័យ​ឪពុកមារ ចេះ​ធ្វើអំពើ​ធ្មប់ ក្មួយច្នៃ​អាវុធបាញ់​ប្រល័យ​ជីវិតទាំង​ប្តី​ប្រពន្ធ​ដល់​ក្នុង​ចំការ

ខេត្តព្រះវិហារ ៖ សេចក្តី​រាយ​ការ​ណ៍​បឋម​ឲ្យ​ដឹង​ថា ជន​ដៃដល់​ម្នាក់​ពាក់​ពន្ធ​អំពើ​ឃាតកម្ម​ដ៏​​សាហាវដែល​ត្រូវជា​ក្មួយ​បាន​កែ​ច្នៃ​អាវុធចំនួន​២ដើម យក​ទៅ​បាញ់ប្រហារ​ជីវិត​ឪពុកមារ និង​ម្តាយមីង​ស្លាប់​យ៉ាង​អាណោច​អា​ធ័​ម ដោយ​សារ​មាន​គំនុំ​សង្ស័យ​ថា ជន​រង​គ្រោះ​ចេះ​ធ្វើអំពើ​អាប​ធ្មប់ ។  តែ​ទោះជា​យ៉ាងណា​ក្តី ជន​ដៃដល់ជា​ឃាតករ ត្រូវ​បាន​លោក​ឧត្ត​សេនីយ៍​ទោ​ស្នងការ​នគរបាល​ខេត្តព្រះវិហារ បញ្ជារ​ទៅ​លោក​ឧត្តមសេនីយ៍ត្រី ស្នងការ​ង ទទួល​ផែនការ​ងារ​នគរ​បាល​ព្រហ្មទណ្ឌ ឲ្យ​ដឹកនាំ​កម្លាំង​ចុះ​ទៅ​សហការ​ជាមួយ​លោក​អ​ធិ​ការ​ស្រុក​​ជ័យសែន និង​ប៉ុស្តិ៍នគរបាល​មូលដ្ឋាន ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាម​ៗ ផង​ដែរ ។  ជន​ដៃដល់​ឈ្មោះ អាំ ឡា​ម ភេទ​ប្រុស អាយុ​២៩ ឆ្នាំ មុខ​របរ​មិន​ពិតប្រាកដ ដែល​ត្រូវជា​ក្មួយ​ជន​រង​គ្រោះ​ឈ្មោះ រស់​ ​គឿ ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ (​ឪពុកមារ​) និង​ឈ្មោះ មាស​  រី ភេទ​ស្រី អាយុ​៥៩ ឆ្នាំ (​ត្រូវជា​ម្តាយមីង​) ទាំង​ពីរ​នាក់​ជា​ប្តី​ប្រពន្ធ មានមុខ​របរជា​កសិករ រស់នៅ​ភូមិ​ធ្មា ឃុំ​ធ្មា ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ ។ សេចក្តី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ថ្ងៃ​ទី​២៧ ខែ វិច្ឆិកា ឆ្នាំ​២០២៣ មាន​ករណី​អំពើ​ឃា.តកម្ម​គិត​ទុកជា​មុន​មួយ បាន​កើតឡើង​នៅ​ចំណុច​បុស្ស​ល្ហុង ជា​ចំការ​របស់​ជន​រង​គ្រោះ ស្ថិត​នៅ​ភូមិ​ធ្មា ឃុំ​ធ្មា ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ ដែល​បង្ក​ដោយ​ជនសង្ស័យ​ត្រូវជា​ក្មួយ បាន​ប្រើប្រាស់​អាវុធ​កែ​ច្នៃ​ចំនួន​២​ដើម យក​ទៅ​បា.ញ់ប្រហារ​ជីវិត​ជន​រង​គ្រោះជា​ឪពុកមារ ត្រូវ​ចំ​ចង្កេះ​ខាងស្តាំ​ធ្លាយ​ទៅ​ខាងឆ្វេង បណ្តាល​ឲ្យ​ស្លា.ប់​នៅ​នឹង​កន្លែងកើតហេតុ ។​ បន្ទាប់​មក​ជនសង្ស័យ​បាន​ស្ទុះ​ទៅ​ដេញ​តាម​បា.ញ់​ប្រហារជីវិត​ម្តាយមីង​ម្នាក់​ទៀត ត្រូវ​ចំ​ដើម​ដោះ​ខាងស្តាំ​ធា្ល​យ​ទៅ​ក្រោយ ​បណ្តាលឱ្យ​​ស្លា.ប់​ក្នុង​ចំការ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ ។ មូលហេតុ​ ដោយសារជនដៃដល់​មាន​គំនុំ​ថា​ជន​រង​គ្រោះ​ចេះ​អំពើ​ធ្មប់ ។  ក្រោយ​ឃាត់ខ្លួន ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ចកសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង