សូមថែរក្សាសុខភាព! ថ្ងៃស្អែកផ្នែកខ្លះនៃរាជធានីភ្នំពេញ និងបណ្តាខេត្តនៅភាគខាងត្បូងអាចមានភ្លៀងធ្លាក់

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងថា​​ ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនមានឥទ្ធិពលខ្សោយគ្របដណ្ដប់មកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់មធ្យមដូច្នេះនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ផ្នែកខ្លះនៃរាជធានីភ្នំពេញ និងបណ្តាខេត្តនៅភាគខាងត្បូងនឹងអាចមានភ្លៀងធ្លាក់ខ្សោយ…។  ក្រសួងអះអាងថា៖​​«ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន មានឥទ្ធិពលខ្សោយគ្របដណ្ដប់មកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់មធ្យម»។​ ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតំបន់វាលទំនាបមានសីតុណ្ហភាពអប្បបរមាពី២៣-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣១-៣៣អង្សាសេ ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រក្នុងមួយវិនាទី​​​​ នៅថ្ងៃទី២៦ ផ្នែកខ្លះនៃរាជធានីភ្នំពេញ និងបណ្តាខេត្តនៅភាគខាងត្បូងអាចមានភ្លៀងធ្លាក់ខ្សោយ។​​ រីឯតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមាពី២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣០-៣២អង្សាសេ ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៣-៥ម៉ែត្រក្នុងមួយវិនាទី។​​ ដោយទ្បែក តំបន់មាត់សមុទ្ទ សីតុណ្ហភាពអប្បបរមាពី២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣០-៣២អង្សាសេ ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៣-៥ម៉ែត្រក្នុងវិនាទីរលកសមុទ្ទមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ៕   សម្រួលសោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង