ទឹកជំនន់​ដ៏​អា​ក្រក់​នៅ​ដូ​មី​កែន​ស្លា.ប់​យ៉ាងតិច​២១​នាក់

ប្រទេស​ដូ​មី​នី​កែន ៖ នៅ​សាធារណរដ្ឋ​ដូ​មី​នី​កែន​រយៈពេល​៤៨​ម៉ោង​ចុង​ក្រោយ​នេះ​ជួប​ប្រទះ ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​ដល់​យ៉ាងតិច​២១​នាក់​។ នេះ​បើ​តាម​ការ​អះអាង​របស់​អាជ្ញាធរ​កាលពី​ថ្ងៃ​ទី​១៩​វិច្ឆិកា​។   តាម​មជ្ឈមណ្ឌល​ប្រតិបត្តិការ​បន្ទាន់​ថា ក្នុង​ចំណោម​អ្នក​ស្លា.ប់ ៤​នាក់​ជា​ជនជាតិ​អា​មេ​រិ​ក​និង​៣​នាក់​ជា​ជនជាតិ​ហៃ​ទី​។ តាម​អាជ្ញាធរ​ថា ខេត្ត​ចំនួន​៣០​ក្នុង​ចំណោម​ខេត្ត​ទាំង​៣២​របស់​ប្រទេស មក​ដល់​ថ្ងៃ​ទី​១៩​ វិច្ឆិកា​ បន្ត​ស្ថិត​ក្រោម​ការ​ប្រកាស​អាសន្ន​ទឹកជំនន់​៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង