តុលាការ​ផ្ដន្ទាទោស​ភ្នាក់ងារ​បម្រើ​ឲ្យ​ល្បែ​ង​ស៊ីសង​១១​នាក់ ជាប់​ទណ្ឌកម្ម​ពន្ធនាគារ​ម្នាក់​៧​ថ្ងៃ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ បាន​ប្រកាស​​សាលក្រម​ផ្តន្ទាទោស​ទៅ​លើ​ជនជាប់ចោទ​ប្រុស​ស្រី​ចំនួន​១១​នាក់ ដោយ​ក្នុង​ម្នាក់​កំណត់​១​ឆ្នាំ តែ​ទោស​នេះ​តម្រូវ​ឲ្យ​អនុវត្ត​ក្នុង​ពន្ធនាគារ​ត្រឹមតែ​៧​ថ្ងៃ ចំណែក​ទោស​នៅ​សល់​ប៉ុន្មាន គឺ​ព្យួរ​​​ទាំងអស់ ពាក់ព័ន្ធ​សំណុំរឿង​ពី​បទ «​ភ្នាក់ងារ​បម្រើ​ឲ្យ​ល្បែ​.​ង​ស៊ីសង​ដោយ​ខុសច្បាប់​»​។   ក្នុង​ម្នាក់​កំណត់​១​ឆ្នាំ តែ​តម្រូវ​ឲ្យ​អនុវត្ត​ក្នុង​ពន្ធនាគារ​ត្រឹម​៧​ថ្ងៃ ហើយ​ទោស​នៅ​សល់​ព្យូ​រសាក​ល្បង​ទាំង​អស់នេះ​។ សាលក្រម​បាន​ប្រកាស​ជា​សាធារណៈ​ដោយ​លោក ញឹ​ម វិសាល ចៅក្រម​ជំនុំជម្រះ តំណាង​អយ្យការ គឺ​លោក សិត វណ្ណៈ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ហើយ​សាលក្រម​បាន​ស​ម្រ​ច​ភ្លាម​ៗ ក្រោម​រូបភាព​ជំនុំជម្រះ​ផ្ទាល់​នៅ​ចំពោះ​មុខ​ជនជាប់ចោទ​ទាំង​១១​នាក់ ក្រោយ​ពី​បាន​បំបែកសំណុំរឿង​នេះ​ចេញពី​ក្រុម​ជនជាតិ​ចិន ដែល​ជា​អ្នក​ទទួលខុសត្រូវ​លើ​បន​ល្បែ​.​ង​ស៊ីសង​ដោយ​ខុសច្បាប់​នោះ ។  ជនជាប់ចោទ​ទាំង​១១​នាក់ ក្នុង​នោះ​មាន ៖ ១- ឈ្មោះ ងួ​ន ពៅ ភេទ​ប្រុស ជា​សន្តិសុខ​, ២- ឈ្មោះ សៀន រ៉ាត់ ភេទ​ប្រុស ជា​សន្តិសុខ​, ៣- ឈ្មោះ ឈាន ណា ភេទ​ប្រុស ជា​សន្តិសុខ​, ៤- ឈ្មោះ​ភ័​ក្រ ថង ភេទ​ស្រី ជា​អ្នក​ចែក​បៀ​, ៥- ឈ្មោះ ចាន់ សុផល ភេទ​ស្រី ជា​អ្នក​ចែក​បៀ​, ៦- ឈ្មោះ មេ​ង ស្រី​ធា ជា​អ្នក​ចែក​បៀ​, ៧- ឈ្មោះ សុខ ធា ភេទ​ស្រី ជា​អ្នក​ចែក​បៀ​, ៨- ឈ្មោះ ធាង សិទ្ធ ភេទ​ស្រី ជា​អ្នក​ចែក​បៀ​, ៩- ឈ្មោះ សុង ផល្លា ភេទ​ស្រី ជា​អ្នក​ចែក​បៀ​, ១០- ឈ្មោះ បន រក្សា ភេទ​ស្រី ជា​អ្នក​ចែក​បៀ និង​១១.​ឈ្មោះ សុង ស្រី​ទូច ភេទ​ស្រី ជា​អ្នក​ចែក​បៀ​។   នៅ​ក្នុង​សវនាការ ជនជាប់ចោទ​បាន​សារភាព​ថា «​ដោយសារ​ពួក​គេ​មានការ​ខ្វះខាត​ជីវភាព​ប្រចាំ​ថ្ងៃ​ក្នុង​គ្រួសារ ដោយ​អ្នកខ្លះ​ជំពាក់​បំណុល​ធនាគារ និង​ខ្លះ​ទៀត​មាន​ម្ដាយ​ឪពុក​ចាស់ជរា ឈឺ ដ​ង្កា​ត់ កូន​ត្រូវការ​លុយកាក់​រៀនសូត្រ ទើប​ពួក​គេ​ដាច់​ចិត្ត​ទៅ​ធ្វើ​ជា​ភ្នាក់ងារ​បម្រើ​បន​ល្បែ​.​ង​ស៊ីសង​ដោយ​ខុសច្បាប់​នោះ ក្នុង​គោលបំណង​តែ​មួយ​គត់ គឺ​ដើម្បី​បាន​ប្រាក់​យក​មក​ផ្គត់ផ្គង់​ចិញ្ចឹម​គ្រួសារ​។ ហើយ​អ្នកខ្លះ​ទើបតែ​ធ្វើការ​បើកប្រាក់​បាន​១​ខែ និង​អ្នកខ្លះ​ទៀត​ធ្វើការ​មិន​ទាន់​បាន​បើកប្រាក់​ម្ដង​ផង ក៏​ត្រូវ​សមត្ថកិច្ច​បង្ក្រាប និង​ចាប់ខ្លួន​តែ​ម្ដង​»​។  ពាក់ព័ន្ធ​ក្នុង​រង្វង់​ក្រចកសេះ ជនជាប់ចោទ​ប្រុស​ស្រី​ទាំង​១១​នាក់ បាន​លើ​ដៃ​ប្រណម​អង្វ​ករ​ស្នើ​សុំ​ដល់​លោក​ចៅក្រម​ជំនុំជម្រះ មេត្តា​អត់អោន និង​បន្ធូរ​បន្ថយទោស ក្នុង​ស្ថានភាព​ដែល​ពួក​គេ​កំពុង​ស្ថិត​ដូច​អណ្ដើក​ក្នុង​ភ្លើង​នេះ​ផង ។  ក្រោយ​ពេល​ប្រកាស​សាលក្រម​ចប់ ជនជាប់ចោទ​ទាំងអស់​ត្រូវ​បាន​ក្រុម​អនុរក្ស​ដឹក​យក​ទៅ​ពន្ធនា​គារ​ព្រៃ​.​ស​វិញ ដើម្បី​រង់ចាំ​យក​សាលក្រម​ដោះ​លែង​របស់​តុលាការ​ភ្នំពេញ​។  សូម​រម្លឹក​ថា កាលពី​យប់​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿ​.​ង​ញៀ​ន​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឆ្មក់​បង្ក្រាប​បន​ល្បែ​ង​មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ឃាត់​មនុស្ស​ប្រុស​ស្រី​ជា​ច្រើន​នាក់ រួម​ទាំង​រឹបអូស​ឧបករណ៍​ពាក់ព័ន្ធ​បទល្មើស​លេង​ល្បែ​.​ង​ស៊ីសង​ដោយ​ខុសច្បាប់ និង​ថវិកា​មួយ​ចំនួន​ធំ​ផង​ដែរ ។  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង