ធាតុអាកាស​ក្ដៅ​បំផុត​នៅ​ប្រេ​ស៊ីល​ដល់​៥៨,៥​អង្សា​សេ

ប្រទេស​ប្រេ​ស៊ី​ល ៖ អាជ្ញាធរ​ប្រេ​ស៊ី​ល​រាយការណ៍​ថា ធាតុអាកាស​ពិតជា​ក្ដៅ​បំផុត​ដោយ​នា​ថ្ងៃ​ទី​១៤​វិច្ឆិកា​នៅ​ទីក្រុង​រី​យ៉ូ​ដឺ​ហ្សា​ណេ​រ៉ូ សីតុណ្ហភាព​ឡើង​ដល់​៥៨,៥​អង្សា​សេ​។ នេះ​ជា​ធាតុអាកាស​ដែល​ក្ដៅ​បំផុត ពុំ​ធា្ល​ប់​មាន​ចាប់តាំងពី​ឆ្នាំ​២០១៤​មក​។ ធាតុអាកាស​ក្ដៅ​ខ្លាំង​បំផុត​លើក​មុន​មាន​៥៨​អង្សា​សេ​។   ជាមួយ​សីតុណ្ហភាព​៣៧,៣​អង្សា​សេ រដ្ឋធានី​ប្រា​ស៊ី​ល​លី​យ៉ា​នា​ថ្ងៃ​ទី​១៤ ​វិច្ឆិកា​ ជួប​ប្រទះ​សីតុណ្ហភាព​ខ្ពស់​បំផុត​សម្រាប់​ខែវិច្ឆិកា តាំងពី​មានការ​កាត់​ត្រា​ពី​ឆ្នាំ​១៩៦២​មក​៕   សម្រួលដោយ  ទៀង  បុណ្ណរី

 
អត្ថបទដែលជាប់ទាក់ទង