ម្ចាស់​ដី​ឡូត៍​ត​.​ភ្លើង​ឆ្លង​ប្រឡាយ ​បណ្ដាល​ក្មេង​ប្រុស២នាក់​​ស្លា​.​ប់​ សង​៣.៥០០ដុល្លារបញ្ចប់​រឿង​

ខេត្តសៀមរាប ៖ អស់លោក​អ្នក​អាន​ប្រហែល​ជា​មិន​ទាន់​ភ្លេច​នៅឡើយ​ទេ រឿង​ក្មេង​ប្រុស​២​នាក់​បងប្អូន​ជីដូនមួយ ដែល​នាំ​គ្នា​លេង​ទឹក​ប្រឡាយ​ក្នុង​បុរី​មួយកន្លែង​ ហើយ​ត្រូវ​ចរន្តអគ្គិសនី​ឆ.ក់ស្លា.ប់​នៅ​ក្នុង​ទឹក ដែល​ម្ចាស់​ដី​ឡូត៍​ជា​ជនជាតិ​ចិន​ត​.ខ្សែភ្លើង​បង្កប់​ក្នុង​ទុយោ ។ ដោយ​ការ​ទទួលស្គាល់​កំហុស​របស់​ខ្លួន ម្ចាស់​ដី​ឡូត៍​ជា​ជនជាតិ​ចិនរូប​​នោះក៏​​បាន​សង​សំណង​ចំនួន ៣.៥០០​ដុល្លារ ដើម្បី​បញ្ចប់រឿង​​ឲ្យ​ទៅ​ក្រុម​គ្រួសារ​ក្មេង​ប្រុស​ទាំង​២ ។ ទោះបីជា​បែប​ណា សំណង​រដ្ឋប្បវេណី​នេះ​មិនដឹង​ថា តើ​រំលត់​បណ្ដឹងអាជ្ញា​បាន ឬ​ក៏​បែប​ណា​ទេ? ។  សូម​រំឭក​ថា ករណី​ក្មេង​ប្រុស​២​នាក់​ត្រូវ​ចរន្តអគ្គិសនី​ឆ.ក់​ស្លា.ប់​នៅ​ក្នុង​ទឹក​ប្រឡាយ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ កន្លង​ទៅ វេលា​ម៉ោង​ប្រហែល​៤​រសៀល នៅ​ក្នុងបុរី​មួយ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវលំ ក្នុងភូមិច​ន្លោ​ង សង្កាត់​ស្រងែ ក្រុង​សៀមរាប តែ​ត្រូវ​បាន​គេ​លាក់​មិន​ឱ្យ​អ្នក​សារព័ត៌មាន​ស្គាល់​ម្ចាស់​ដី​ឡូត៍ ដែល​បាន​ត.​បណ្តាញ​ខ្សែភ្លើង​បង្កប់​នៅ​ក្នុង​ទឹក​នោះ​ឡើយ ។  បើ​តាម​មន្ត្រី​សមត្ថកិច្ច​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៣​ថា ម្ចាស់​ដី​ឡូត៍​ឈ្មោះ ចាវ ហ្វិ​ន ភេទ​ប្រុស ជនជាតិ​ចិន រស់នៅ​ភ្នំពេញ បាន​ជួល​កម្មករខ្មែរ​ឱ្យ​នៅ​យាម​ដី​ឱ្យ ព្រមទាំង​ឱ្យ​គេ​ភ្ជាប់​ខ្សែ​ភ្លើង​រត់​កាត់​ក្រោម​ដី​ឆ្លង​ប្រឡាយ ។ ដោយសារ​ត​ខ្សែភ្លើង​ខ្វះ​បច្ចេកទេស ទើប​បណ្ដាល​ឱ្យ​ឆក់​ក្មេង​ស្លា.ប់​យ៉ាង​អាណោចអាធ័ម​២​នាក់​បងប្អូន ផ្អើល​ក្រុង​សៀមរាប ។  ប្រភព​ដដែល​បន្ត​ថា ករណី​ក្មេង​ប្រុស​២​នាក់​បងប្អូន​ជីដូនមួយ នាំ​គ្នា​មក​លោតទឹក​លេង​នៅ​ប្រឡាយ ហើយ​ត្រូវ​ខ្សែភ្លើង​បង្កប់​ក្នុង​ទុយោ​ក្នុងទឹក​ឆ្លងផ្លូវ ប្រហែល​ដាច់​នៅ​ពាក់កណ្ដាល​ទុយោ ទើប​បណ្តាល​ឱ្យ​ឆក់​ស្លា.ប់​ភ្លាម​ទាំង​២​នាក់តែម្ដង​ ។ ក្រោយ​ពេល​កើតហេតុ នគរបាល​ការិយាល័យ​ជំនាញ ​និង​គ្រូពេទ្យ បាន​ធ្វើ​​ការ​កោសល្យវិច័យ​ស.ព​ក្មេង​ប្រុស​ទាំង​២​នាក់​ហើយ​សន្និដ្ឋាន​ថា ពិតជា​ត្រូវខ្សែភ្លើង​ឆ.ក់ ​បណ្តាល​ឱ្យ​ស្លា.ប់​នៅ​ក្នុង​ទឹក​ប្រឡាយ​​ពិត​ប្រាកដ​មែន ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង