ក្រុមគ្រូពេទ្យមន្ទីសុខាភិបាល កងពលតូចលេខ៧០ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩(លេីកទី១) ជូនប្រជាពលរដ្ឋរស់នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
TNM(ភ្នំពេញ) ៖ ក្រុមគ្រូពេទ្យមន្ទីសុខាភិបាល កងពលតូចលេខ៧០ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩(លេីកទី១) ជូនប្រជាពលរដ្ឋរស់នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
សូមជម្រាបថា កម្មពិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ ធ្វេីឡេីងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ នៅបុរីLorn City(ចោមចៅ)។
ថ្លែងក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានសម្ដែងនូវការកោតសរសើរចំពោះ ប្រជាពលរដ្ឋនៅសង្កាត់ចោមចៅ៣ ដែលបានស្ម័គ្រចិត្តចូលរួមចាក់វ៉ាក់សាំង និងយល់ច្បាស់អំពីគុណតម្លៃនៃវ៉ាក់សាំង និងភាពចាំបាច់ត្រូវតែចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ផងដែរ។
ជាចុងក្រោយ លោកឧត្ដមសេនីយ៍ឯក ក៏បានថ្លែងអំណរគុណដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃបានស្វះស្វែងរកជំនួយ និងទិញវ៉ាក់សាំងមកចាក់ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ប្រជាពលរដ្ឋដោយឥតគិតថ្លៃ៕