កម្ពុជានឹងធ្វើពិធីប្រគល់ជូនវិញ្ញាបនបត្រកំណត់ត្រាពិភពលោក «ត្រីទឹកសាបធំបំផុតពីស្ថាប័ន GUINNESS WORLD RECORDS »

រដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាពទន្លេ មេគង្គ និង​ដោយ​មាន​ការ​គាំទ្រ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំសិក្ខា​សាលា​អន្តរជាតិ​ស្ដីពី​ស្ថាន​ភាព​ត្រី​បបែល យក្សទឹកសាប និងពិធីប្រគល់ជូនវិញ្ញាបនបត្រកំណត់ត្រាពិភពលោក (GUINNESS WORLD RECORDS) ស្ដីពីត្រីទឹកសាបធំបំផុត ជូនឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នាថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះចាប់ពីម៉ោង ៨ ដល់​១១ ព្រឹក នៅ​សណ្ឋារគារ ហ៊ីម៉ាវ៉ារី ទីក្រុងភ្នំពេញ ដែលមានការអញ្ជើញជាកិត្តិយពី ឯកឧត្ដម ហាស់ សារ៉េត តំណាង​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។កម្មវិធីនេះ ក៏មានការផ្ដល់បណ្ណសរសើរដល់បុគ្គលឆ្នើមដែលបានចូលរួមការពារ និងអភិរក្សត្រី​បបែល​យក្ស និងជីវៈចម្រុះទន្លេមេគង្គ ពិភាក្សាពីរបាយ ចំនួនប្រជាករ លក្ខណៈជីវសាស្ត្រ និង​រៀបចំ​ធ្វើសេចក្ដីថ្លែងការណ៍រួមមួយស្ដីពីត្រីបបែលយក្សទឹកសាប ដើម្បីរៀបចំ ផែនការ​នា​ពេល​អនាគត​ក្នុង​ការស្រាវជ្រាវ គ្រប់គ្រង និងអភិរក្ស ក្នុងតំបន់ទន្លេមេគង្គ និង​ប្រព័ន្ធ​ទន្លេ​នានា​លើ​ពិភព​លោក។  សម្រួលដោយ   ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង