ទទួលបានល្បឿនអុីនធឺណិតកាន់តែធំរហូតដល់ 45Mbps ដោយចំណាយជាង ១៧ដុល្លារប៉ុណ្ណោះក្នុង ១ខែ

ការតភ្ជាប់សេវាអុីនធឺណិតដែលមានល្បឿនលឿន និងតម្លៃសមរម្យគឺមានសារៈសំខាន់ សម្រាប់តម្រូវការកម្សាន្ត ការងារ និងទំនាក់ទំនងនៅផ្ទះរបស់អ្នក។ នោះហើយជាមូលហេតុ ដែលយើងផ្តល់ជូននូវគម្រោងអុីនធឺណិតជាច្រើនដែលត្រូវបានរចនាឡើងដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារនីមួយៗ។ មិនថាការកម្សាន្តភាពយន្ត ធ្វើការពីផ្ទះ ឬការស្រាវជ្រាវផ្សេងៗ យើងមានកញ្ចប់ដ៏ល្អឥតខ្ចោះសម្រាប់អ្នក។   អតិថិជនតាមគេហដ្ឋានទាំងអស់នឹងទទួលបានកញ្ចប់សេវាអុីនធឺណិតថ្មីចំនួន ៣ ជម្រើសដូចខាងក្រោម៖

-TODAY FiberLink (Light Usage) ដែលមានល្បឿន 45Mbps សាកសមសម្រាប់ អតិថិជនដែលមានសមាជិកគ្រួសារតិចជាង ៥នាក់ដោយចំណាយត្រឹមតែជាង ១៧ដុល្លារក្នុង ១ខែ។

-TODAY FiberLink (Moderate Usage) ដែលមានល្បឿន 60Mbps សាកសមសម្រាប់ អតិថិជនដែលមានសមាជិកគ្រួសារតិចជាង ៨នាក់ដោយចំណាយត្រឹមតែជាង ២៥ដុល្លារក្នុង ១ខែ។

-TODAY FiberLink (Heavy Usage) ដែលមានល្បឿន 80Mbps សាកសមសម្រាប់ អតិថិជនដែលមានសមាជិកគ្រួសារច្រើនជាង ៨នាក់ដោយចំណាយត្រឹមតែជាង ៣០ដុល្លារក្នុង ១ខែ។  ជាមួយកញ្ចប់ថ្មីនេះអតិថិជនទាំងអស់នឹងទទួលបានការតំឡើងដោយឥតគិតថ្លៃ ល្បឿន Upload/Download ស្មើរគ្នា ការប្រើប្រាស់គ្មានដែនកំណត់ ភ្ជាប់ជូនកាមេរ៉ានៅផ្ទះ និងផ្តល់ជូន ការជួលដុំ Router ដែលមានល្បឿន 5G ដោយឥតគិតថ្លៃ។  សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Sales hotline 087 21 55 77 / Office 070 21 55 77 ឬតាមរយៈ Facebook Messenger   “TODAY Internet” ឬគេហរទំព័រ today.com.kh។   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង