អូស្ត្រាលី សាកល្បងប្រើម៉ាស៊ីនចិញ្រ្ចាំចំបើង ដើម្បីជួយជំរុញវិស័យកសិកម្មនៅកម្ពុជា

ការប្រមូលផលស្រូវតែបន្សល់ទុកនូវចំបើងយ៉ាងច្រើន ដែលជាទម្លាប់កសិករតែងតែដុត ឬប្រមូលចេញ ដើម្បីរៀប ចំដីសម្រាប់ដំណាំស្រូវបន្ទាប់ទៀត ដែលការធ្វើបែបនេះ បណ្តាលឱ្យកាត់បន្ថយសារធាតុសរីរាង្គក្នុងដី និងបំពុល បរិស្ថាន។   លោល Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានលើកឡើងថា តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា- អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ កំពុងសហការជាមួយក្រុមហ៊ុនឯកជន ដើម្បីសាក ល្បងឧបករណ៍ចិញ្ច្រាំចំបើងជាការឆ្លើយតបនឹងដំណោះស្រាយ។  ជាងនេះទៅទៀត លោក Justin Whyatt បានលើកនៅហេតុផលសំខាន់ៗចំនួនបីដែលជាកត្តានាំឱ្យលោកយក ឧបករណ៍នេះ មកធ្វើការល្បងប្រើប្រាស់នៅកម្ពុជារួមមាន៖ ១. នាពេលបច្ចុប្បន្ន កសិករចំនួនត្រូវដុតចំបើងបន្ទាប់ពីច្រូត កាត់រួច ដែលវាអាចបញ្ចេញនៅសាធាតុពុលដែលមានគ្រោះថ្នាក់ទៅក្នុងបរិយាកាស និងបំណុលបរិស្ថាន។​ ហេតុផល ទី២ នោះគឺចំបើងពិតជាមានតម្លៃណាស់ក្នុងការដាំដុះស្រូវ នៅពេលដែលចំបើងរលួយនៅក្នុងដី វាក្លាយជាជីធម្មជាតិ។ ដូច្នេះ នៅពេលដែលអ្នកពង្រាយកំណាត់ចំបើងនោះចូលទៅដីស្រែវិញ គឺមានន័យថា អ្នកកំពុងតែដាក់ជីធម្មជាតិទៅក្នុង ដី។ ហើយធ្វើឱ្យដីកាន់តែមានផលិតភាពខ្ពស់ជាងមុន និងកាត់បន្ថយការប្រើប្រាស់ជីកាន់តែតិចផងដែរ។  ហេតុផលចុងក្រោយនោះគឺអ្នកនឹងទទួលបានទិន្នផលល្អប្រសើរជាងមុន និងស្ថានភាពដីសម្រាប់ការដាំដំណាំស្រូវរបស់ អ្នកក៏កាន់តែល្អប្រសើរ។ ដូច្នេះយើងកំពុងសាកល្បងឧបករណ៍នៅពេលនេះ។  លោកឯកអគ្គរាជបានរៀបរាប់បន្តថា សម្រាប់ឧបករណ៍ចិញ្រ្ចាំចំបើងត្រូវបានភ្ជាប់ជាមួយម៉ាស៊ីនច្រូតកាត់ចំបើងទៅជា កំណាត់តូចៗ ហើយពង្រាយវាលើដី ដើម្បីបង្កើនសារធាតុសរីរាង្គក្នុងដី និងបង្កើនទិន្នផល។ បច្ចេកវិទ្យានេះមានសក្តា នុពលក្នុងការលើកកម្ពស់ប្រសិទ្ធភាពកសិកម្ម កាត់បន្ថយការបំភាយឧស្ម័ន និងជួយកសិករសម្របខ្លួនទៅ នឹងការប្រែ ប្រួលអាកាសធាតុផងដែរ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង