ចោរគា.ស់ផ្ទះលួ.ចទ្រព្យសម្បត្តិនៅសង្កាត់ព្រែកថ្មី ត្រូវបានចាប់ខ្លួនហើយ
រាជធានីភ្នំពេញ ៖ ក្រោយពេលទទួលបានព័ត៌មានពីករណីចោ.រលួចគាស់ផ្ទះយកទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ពាក់ព័ន្ធនឹងករណីគា.ស់ផ្ទះលួ.ចទ្រព្យសម្បត្តិនៅផ្ទះលេខ៨ ផ្លូវលេខ១១៤ ស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣កន្លងទៅ ។ ជនសង្ស័យឈ្មោះ អ៊ុយ ចាន់សុភ័ក្ត្រ ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ហើយនៅក្នុងសកម្មភាពលួ.ចនោះ ម្ចាស់ផ្ទះបានបាត់បង់ម៉ាស៊ីនត្រជាក់២គ្រឿង ម៉ាស៊ីនកម្ដៅម្ហូប១គ្រឿង ម៉ាស៊ីនឈូសទឹកកក១គ្រឿង ធុងហ្កាស១ កង្ហារ២គ្រឿង និងខ្សែភ្លើងមួយចំនួន ។ ចំណែកវត្ថុតាងដែលសមត្ថកិច្ចបានដកហូតពីជនសង្ស័យនៅពេលចាប់ឃាត់ខ្លួនមាន ដង្កាប់១ និងទួរណឺវីស១ និងម៉ូតូ១គ្រឿងដែលជនសង្ស័យជិះធ្វើសកម្មភាព ។ ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ជាមួយវត្ថុតាង ដើម្បីផ្ដន្ទាទោសតាមច្បាប់ ៕ សម្រួលដោយ ទៀង បុណ្ណរី