ក្រសួងការងារ ៖ កម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ៣៦ ២១៧នាក់បានចាក់វ៉ាក់សាំងកូវីដ១៩

TNM(ភ្នំពេញ) ៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ មានកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈចំនួន ៣៦ ២១៧នាក់ ក្នុងនោះមានបរទេសចំនួន ១ ៦៣៧នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

បើតាមក្រសួងការងារ សម្រាប់ក្នុងថ្ងៃទី១១ ខែមេសានេះ មានអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៨ ៦៩៣នាក់ (បរទេសចំនួន ៥១នាក់) ក្នុងនោះចាក់បានចំនួន ៨ ៣៧២នាក់ (បរទេសចំនួន ៥១នាក់) និងគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ៣២១នាក់ (បរទេសចំនួន ០នាក់)៕

អត្ថបទដែលជាប់ទាក់ទង