គណៈគ្រប់គ្រងវត្តចន្ទប្បជោត្តនារាម ចេញសេចក្ដីណែនាំដល់សាធារណជនអំពីការចេញ-ចូលវត្តជួបព្រះធម្ម វន វាសី ចន្ទមុនី

ខេត្តកំពង់ឆ្នាំង៖ គណៈគ្រប់គ្រង វត្តចន្ទប្បជោត្តនារាម កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចេញសេចក្ដីណែនាំដល់សាធារណជនទាំងក្នុង និងក្រៅប្រទេស ដែលមានបំណងអញ្ជើញមកកាន់ វត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ស្ថិតនៅភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវអនុវត្តតរាមការណែនាំខាងក្រោមនេះ…៕  គណៈគ្រប់គ្រង វត្តចន្ទប្បជោត្តនារាម បានចេញសេចក្តីណែនាំយ៉ាងដូច្នេះថា៖ ទី១.ត្រូវមកក្រោមរូបភាពក្នុងការបំពេញបុណ្យកុសលជាធម្មតាទូទៅ ឧទាហរណ៍ យកចង្ហាន់ ឬទេយ្យទានផ្សេងៗប្រគេនព្រះសង្ឃជាដើម ហើយចំពោះការប្រគេនដល់ព្រះសង្ឃវិញ មិនចាំបាច់ទាល់តែជួប ព្រះធម្ម វន វាសី ចន្ទមុនី ទើបប្រគេនបាននោះទេ គឺជួបតែព្រះសង្ឃអង្គណាមួយ​ ក្នុងវត្តក៏អាចប្រគេនបានទាំងអស់ ពីព្រោះ ព្រះអង្គ ចន្ទមុនី មានកិច្ចការចាំបាច់របស់ព្រះអង្គ។ទី២.ត្រូវគោរពវេលាដែលវត្តបានកំណត់ ដោយពេលព្រឹកពីម៉ោង៨:៣០នាទី ដល់១០:៣០នាទី និងពេលរសៀលពីម៉ោង២:៣០នាទី ដល់ម៉ោង៥:៣០នាទី។  ទី៣.ដល់ម៉ោងរបស់វត្តកំណត់ដូចចំណុចទី២ខាងលើ វត្តមិនអនុញ្ញតឱ្យមានការស្នាក់នៅក្នុង វត្តចន្ទប្បជោត្តនារាម ទេ។ ទី៤.ត្រូវរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយ និងអនាម័យ ក្នុងវត្តអារាមឱ្យបានស្អាតក្នុងនាមជាកូនខ្មែរ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ចូលរួមអនុវត្តឱ្យបានទាំងអស់គ្នា។ សូមបញ្ជាក់ផងដែរថា បន្ទាប់ពីមានការបង្ហោះនៅក្នុងបណ្ដាញសង្គមពី ព្រះធម្ម វន វាសី ចន្ទមុនី ដោយសាធារណជន បានស្ដាប់នូវថេរដីការរបស់ព្រះអង្គ​មាន ភាពជ្រះថ្លា ដូច្នេះ ទើបមានពុទ្ធបរិស័ទ និងប្រជាពលរដ្ឋនាំគ្នាអញ្ជើញទៅណែនណាន់តែនតាប់ ដើម្បីចង់ជួបព្រះអង្គ ដូចទឹកបាក់ទំនប់ បង្កឱ្យមានផលប៉ះពាល់មួយចំនួនដល់ទីអារាម និងសណ្តាប់ធ្នាប់របៀបរៀបរយ ក៏ដូចជាមិនផ្តល់ពេលវេលាណាមួយជូនព្រះអង្គ បានសម្រាកព្រះកាយខ្លះ ទើបគណៈគ្រប់គ្រង វត្តចន្ទប្បជោត្តនារាម បានសម្រេចចេញសេចក្តីណែនាំយ៉ាងដូច្នេះតែម្ដង៕    សម្រួលដោយ   ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង