គ្រូពេទ្យមួយក្រុមនៅ រុស្ស៊ី ​ភ័យ​ស្លន់​ស្លោ​ ក្រោយឃើញ​ផ្លែ​ប៉ោម​មួយ​ផ្លែប៉ុណ្ណោះ

ក្រុម​គ្រូពេទ្យ​មួយក្រុមនៅប្រទេសរុស្ស៊ីបានបង្ហាញអាការភ័យ​ស្លន់ស្លោ និង​រត់​គេច​ខ្លួន​យ៉ាង​ចលាចល​ បន្ទាប់ពីឃើញផ្លែប៉ោមមួយផ្លែ ក្រោយដឹងការពិតអ្នកលេងអ៉ិនធើណេតហាក់ហួសចិត្ត ព្រមទាំងអស់សំណើចនឹងសកម្មភាពពួកគេ។   កាលពីថ្មីៗនេះ​ នៅលើបណ្ដាញ TikTok ឈ្មោះ nolanhansen បានធ្វើវីដេអូឃ្លិបមួយដែលកំពុងតែពេញនិយម ដោយមានអ្នកចូលមើលជាង ២៣ លានដង។ ក្នុងនោះបុរសម្នាក់ស្លៀកពាក់ជាគ្រូពេទ្យបានសួរអ្នកគ្រប់គ្នាពីក្រោយគាត់ ថា “តើអ្នកមានមុខងារអ្វី?” គ្រប់គ្នាឆ្លើយថា “ជាគ្រូពេទ្យ” បន្ទាប់មកគាត់បានយកផ្លែប៉ោមមួយចេញពីហោប៉ៅរបស់គាត់ ហើយសួរថា “តើនេះជាអ្វី?” ប៉ុន្តែអ្វីដែលគាត់ទទួលបាន ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាំងកាំងហើយស្រែក​ឆោឡោ និង​រត់​ក្នុង​ទិសដៅ​ផ្សេង​គ្នា ប្រៀបដូចជាឃើញគ្រាប់បែកកំពុងនៅចំពោះមុខ។  ទោះយ៉ាងណាក៏ដោយ ឃ្លិបដ៏ខ្លីនោះបានធ្វើឲ្យមនុស្សមា​នការយល់ច្រឡំ។ ប៉ុន្តែ​នៅ​ទី​បំផុត មាន​មនុស្សផ្សេងទៀតនិយាយ​ថា វេជ្ជបណ្ឌិតខ្លាចផ្លែប៉ោម វា​ជា​ការ​លេង​មួយ​នៅ​លើ​ពាក្យ​អង់គ្លេស “An apple a day keeps the doctor away” ឬ​បកប្រែ​ជា​ភាសា​ខ្មែរ​ថា “ញ៉ាំផ្លែប៉ោមឲ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃ គឺនៅឆ្ងាយពីគ្រូពេទ្យ។” មានន័យថា ប្រសិនបើអ្នកញ៉ាំអាហារទាំង៥ក្រុម ញ៉ាំបន្លែនិងផ្លែឈើ នោះគ្រូពេទ្យនឹងឃ្លាតពីអ្នកហើយ។  ​យ៉ាងណាមិញ ក្រោយដឹងការពិតមួយនេះអ្នកលេងអ៉ិនធើណេតបែរជាអស់សំណើច និងបញ្ចេញមតិថា នេះគឺជាការពិតដែលថាផ្លែប៉ោមពិតជាមានអត្ថប្រយោជន៍ជាច្រើនដល់មនុស្ស។ ប្រសិនបើអ្នកទទួលទានមួយផ្លែក្នុងមួយថ្ងៃ ក៏អាចៀសផុតពីជំងឺ ឬចៀសមិនជួបគ្រូពេទ្យដែរ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង