តាំងពីព្រឹកឃើញទ្វារចំហរ និងដេកកណ្តាលផ្ទះម្នាក់ឯង លុះរសៀលអ្នកជិតខាងឆ្ងល់ស្រែកហៅ ទើបដឹងយ៉ាងរន្ធ.ត់
រាជធានីភ្នពេញ ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដួលស្លា.ប់នៅក្នុងផ្ទះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១រសៀលថ្ងៃទី៦ ខែវិឆ្ឆិកាឆ្នាំ ២០២៣ នៅក្នុងភូមិ ខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ បុរសរងគ្រើរូបនោះឈ្មោះ ហុង ហៅតឹង អាយុ២១ឆ្នាំ មានសតិមិនប្រក្រតី (ជំងឺសរសៃប្រសាទ) ស្នាក់នៅតែម្នាក់ឯង ក្នុងផ្ទះកន្លែងកើតហេតុខាងលើ ។ តាមក្រុមគ្រួសារបានអោយដឹងថា បុរសរូបនោះមានសតិមិនប្រក្រតី (ជំងឺសរសៃប្រសាទ) ជាច្រើនឆ្នាំមក ហើយតែងតែរករឿងបោះបោករបស់របរក្នុងផ្ទះ ។ ដោយសារតែមិនអាចរស់នៅជាមួយបានទើបក្រុមគ្រួសារក៍បានចាកចេញទៅរស់នៅកន្លែងផ្សេង ទុកអោយបុរសរងគ្រោះនៅតែឯង ។ ទោះបីជាយ៉ាង ជារៀងរាល់ថ្ងៃក្រុមគ្រួសារតែងតែយកបាយទៅអោយ។ តាមព័ត៌មានអោយដឹងទៀតថា នៅវេលាម៉ោង១១ព្រឹកថ្ងៃទី៦ខែវិឆ្ឆិកាឆ្នាំ២០២៣នេះ ឪពុកក៍បានយកបាយទៅអោយរួចក៍បានចាកចេញទៅបាត់ទៅ ។ ក្រោយមក អ្នកជិតខាងឃើញទ្វារចំហរ និង ឃើញបុរសរូបនោះដេកតែឯងនៅកណ្តាលផ្ទះតែពុំចាប់អារម្មណ៍ឡើយ ។ លុះនៅវេលាម៉ោងប្រមាណ១រសៀលមានការសង្ស័យ ព្រោះមិនឃើញបុរសរងគ្រោះរូបនោះចាក់បាស់ដូចសព្វដងក៏បានទៅមើលនិងស្រែកហៅទើបដឹងថា បុរសរូបនោះស្លា.ប់បាត់ទៅហើយ ក៍បានទាក់ទងទៅក្រុមគ្រួសារ។ តាមព័ត៌មានអោយដឹងថា បុរសរូបនោះទំនងជាជំងឺរើឡើង ហើយដួលស្លា.ប់នៅក្នុងផ្ទះតែម្នាក់ឯង ។ បន្ទាប់ពីភ្ញាក់ផ្អើល នគរបាលមូលដ្ឋានក៍បានទាក់ទងនគរបាលការិយាល័យ បច្ចេកទេសនិងវិទ្យាសាស្ត្រ នៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីចុះទៅត្រួតពិនិត្យ ៕ សម្រួលដោយ ទៀង បុណ្ណរី