ខណៈ​នេះ អ្នក​ឆ្លង​កូ​វីដ​១៩​លើ​លោក​កើន​ដល់​ជាង​១៣៦​លាន ​៦២​ម៉ឺន​នាក់ ស្លាប់ជាង២លាន ៩៤ម៉ឺននាក់

TNM(បរទេស) ៖ យោងតាម​ទិន្នន័យ​ពី​គេហទំព័រ​អន្តរជាតិ Worldomete បង្ហាញថា គិត​ត្រឹម​ម៉ោង ៨​ព្រឹក​ថ្ងៃ​ចន្ទ ទី​១២ ខែមេសា ឆ្នាំ​២០២១​នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើងដល់ ១៣៦,៦២៧,៣៣៩​នាក់​ហើយ​។ ក្នុងនោះ​អ្នកស្លាប់​មាន​ចំនួន ២,៩៤៩,១៤២​នាក់ និង​ជាសះស្បើយ​ឡើងវិញ ១០៩,៨០៤,៧៩៩​នាក់​។​

​​គេហទំព័រ​ដដែល​បាន​បង្ហាញថា ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅតែមាន​សភាព​ស្រួចស្រាវ​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ថ្មី​នៅតែមាន​ចំនួន​ច្រើន​។​ ក្នុងនោះសហរដ្ឋអាមេរិក នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ COVID-19 ច្រើនជាងគេ​ មាន​អ្នក​ឆ្លង​ជំងឺ COVID-19 ចំនួន ៣១,៩១៨,៥៩១​នាក់ ស្លាប់​ចំនួន ៥៧៥,៨២៩​នាក់ និង​ជាសះស្បើយ​ចំនួន ២៤,៤៨០,៥២២​នាក់​។​

​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២ នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ គឺ​ប្រទេស​ឥណ្ឌា​ មាន​អ្នក​ឆ្លង ១៣,៥២៥,៣៦៤​នាក់ ស្លាប់​ចំនួន ១៧០,២០៩​នាក់ និង​ជាសះស្បើយ ១២,១៥៣,៦៩៩​នាក់​ និង​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣ គឺ​ប្រទេស​ប្រេ​ស៊ី​ល មាន​អ្នក​ឆ្លង ១៣,៤៨២,៥៤៣​នាក់ ស្លាប់ ៣៥៣,២៩៣​នាក់ និង​ជាសះស្បើយ ១១,៨៨០,៨០៣​នាក់​៕

អត្ថបទដែលជាប់ទាក់ទង