អ្នកជំនាញសេដ្ឋកិច្ចថា ២ឆ្នាំ កម្ពុជានាំស្វាយទៅចិនបាន ៦ម៉ឺនតោន ជាចំនួនតិចតួច

ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ កម្ពុជានាំស្វាយទៅប្រទេសចិនបានចំនួនតែ ៦ម៉ឺនតោនប៉ុណ្ណោះ។ នេះជាការលើឡើងរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងវវេទិកាអភិវឌ្ឍផ្លូវសូត្រអាកាសថ្មី “ចឹងចូវ-កម្ពុជា-អាស៊ាន” នាទីក្រុងចឹងចូវ ខេត្តហឺហាន ប្រទេសចិន កាលពីថ្ងៃទី០៣ វិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ។  ជាការកត់សម្គាល់របស់លោកបណ្ឌិតថា តួលេខនៃការនាំចេញផ្លែស្វាយស្រស់កម្ពុជាចេញទៅទីផ្សារចិន ក្នុងរយៈពេល២ឆ្នាំ បានតែ៦ម៉ឺនតោននេះជាចំនួនដ៏តិចតួច ខណៈកិច្ចព្រមពៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) ត្រូវបានចូលជាធរមាន រួចទៅហើយ។ លោកបណ្ឌិតថា កិច្ចព្រមព្រៀងនេះជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំជាងមុន ជាពិសេសផ្តល់ទីផ្សារបន្ថែមលើមុខទំនិញថ្មីរាប់រយមុខបន្ថែមទៀត សម្រាប់ការនាំចេញពីកម្ពុជា។   ក្នុងន័យនេះ លោកបណ្ឌិតចង់សំដៅលើការអនុវត្តកិច្ចព្រមព្រៀងនេះ នៅមានកម្រិតទៅឡើយ ពិសេសការដោះស្រាយនូវការនាំចេញកសិផលដែលមានសក្តានុពលរបស់កម្ពុជា ដែលជំរុញភាគីចិនដោះស្រាយ និងបង្កើនការនាំចូលកសិផលពីកម្ពុជាឱ្យបានច្រើនជាងនេះ។  លោកបណ្ឌិតថា ស្វាយជាដំណាំដែលចំណាយថ្លៃដើមដាំដុះទាប ហើយជាពលរដ្ឋខ្មែរបានដាំយ៉ាងច្រើន នៅស្ទើរទូទាំងប្រទេស ដោយតំបន់ខ្លះប្រមូលផលមិនទាន់ ទុកឱ្យទុំជ្រុះចោល។ “មានតែខេត្តហឺណានមួយទេ ដែលដាំស្វាយបាននៅប្រទេសចិន ហើយគុណភាពនៃផ្លែស្វាយខុសពីគុណភាពស្វាយប្រទេសកម្ពុជា ដូច្នេះការវិនិយោគទៅលើការនាំចូលផ្លែស្វាយស្រស់ពីកម្ពុជា និងការកែច្នៃស្វាយ គឺជាផលិតដ៏សំខាន់មួយ”។   សម្រួលដោយ   ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង