ក្រសួងអប់រំ ៖ បេក្ខជនស្វៃរិន នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន ឧត្ដរមានជ័យលិច មានបញ្ហាខ្សោយភ្នែកធ្ងន់ធ្ងរ
រាជធានីភ្នំពេញ ៖ បេក្ខជនស្វៃរិន នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន ឧត្ដរមានជ័យលិច មានបញ្ហាខ្សោយភ្នែកធ្ងន់ធ្ងរ (២,០០០ដឺក្រេ) គណៈមេប្រយោគ និងអង្គភាពប្រឆាំងអំពើពុករលួយ ប្រចាំមណ្ឌលសម្រេចប្រគល់ប្រធានវិញ្ញាសា ជូនបេក្ខជនអាន ។ បើតាមបណ្តាញហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា មានបេក្ខជនមានបញ្ហាសុខភាព ក្នុងអំឡុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅព្រឹកថ្ងៃទីមួយនេះ មានបេក្ខជនមួយចំនួន មានបញ្ហាសុខភាព នៅក្នុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ ។ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានឲ្យដឹងថា មានបេក្ខនារី នៅវិទ្យល័យទួលទំពូង គាត់មានជំងឺគ្រុនឈាម មិនទាន់ជា។ ចំណាត់ការរបស់ប្រធានមណ្ឌលឲ្យគាត់មកប្រឡងនៅបន្ទប់ដាច់ដោយឡែក ។ ជាមួយគ្នានោះដែរ ក្រសួងអប់រំក៏ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ ប្រកបដោយអនាម័យ ដើម្បីទទួល បានលទ្ធផលល្អប្រសើរ ក្នុងការប្រឡង ៕ សម្រួលដោយ ទៀង បុណ្ណរី