លោក អ៉ឹង ស៊ីវឈន់ អគ្គនាយកប្រូវីដាទឹកស្ព្រីងបូកគោ បាននាំយកអំណោយប្រគេនដល់ព្រះសង្ឍ
ខេត្តកំពង់ឆ្នាំង ៖កាលពីថ្ងៃសុក្រ ៥ រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក អ៉ឹង ស៊ីវឈន់ អគ្គនាយកប្រូវីដាទឹកស្ព្រីងបូកគោ មានទឹកចិត្តសទ្ធាជ្រះថ្លាបាននាំនូវ ទឹកស្រ្ពីងប្រូវីដា ចំនួន ១០០កេស ដើម្បីប្រគេន ព្រះថេរធម្ម វន វាសី ចន្ទមុនី ដែលគង់នៅវត្តចន្ទប្បជោត្តនារាម ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ។ សូមរម្លឹកផងដែរ សកម្មភាពរបស់លោក អ៉ឹង ស៊ីវឈន់ តែងតែចូលរួមចំណែកកិច្ចការសង្គមទាំងអាណាចក្រពុទ្ធចក្រ ជាពិសេសនាពេលថ្មីនេះឃើញថាព្រឹត្តិការណ៍អាស៊ីហ្គាមដែលប្រារព្ធនៅពហុកីឡាដ្ឋានតេជោ ក៏ឃើញថាទឹកប្រូវីដាចូលរួមឧបត្ថម្ភខ្លះៗផងដែរ ដែលជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលគាំទ្រផលិតផលក្នុងស្រុកដើម្បីបង្ហាញជូនដល់ភ្ញៀវជាតិនិងអន្តរជាតិនាពេលកន្លងទៅ។ ទឹកស្រ្ពីងប្រូវីដា ជាជម្រើសដ៏ល្អបំផុតក្នុងការយកទៅសូមព្រះអង្គប្រសិទ្ធី អត្ថប្រយោជន៍ប្រូវីដាទឹកស្រ្ពីងបូកគោ៖ ជាផលិតផលរបស់ខ្មែរដែលផលិតដោយស្នាដៃកូនខ្មែរ។ ជាទឹកដែលយកចេញពីប្រភពទឹកធម្មជាតិនៃជួរភ្នំបូកគោស្ថិតនៅក្នុងខេត្តកំពត។ មានរសជាតិផ្អែមស្រទន់ស្រស់ស្រាយបែបធម្មជាតិពិតៗ។ ផ្ទុកទៅដោយសារធាតុរ៉ែជាច្រើនប្រភេទដូចជា សូដ្យូម ប៉ូតាស្យូម កាល់ស្យូម និងមីទ្រីត ជាដើម។ ផលិតទៅតាមស្តង់ដារអន្តរជាតិ ដោយឆ្លងកាត់ប្រព័ន្ធចម្រុះមីក្រូវៃឆ្លាត (Smart Micro Filter) ពីសហរដ្ឋអាមេរិក៕ សម្រួលដោយ ទៀង បុណ្ណរី