ផ្ទុះការឆ្លង ជំងឺកូវីដ១៩ ក្នុងចង្កោម ផ្សារអូរឫស្សី ត្រូវបានរកឃើញ ជាង៣០០នាក់

TNM(ភ្នំពេញ) ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអោយដឹងថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ មានមនុស្សសរុបចំនួន៣៤៥នាក់ ត្រូវបានរកឃើញថា វិជ្ជមានមេរោគកូវីដ-១៩ ក្នុងចង្កោម ផ្សារអូរឫស្សី ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកលក់នៅ ផ្សារអូរឫស្សី ឬ អ្នកចេញចូល ជាប្រចាំ ឬ ញឹកញាប់ ទាំងអស់ ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ , ក្អក , កណ្ដាស់ , ឈឺបំពង់ក ឬ ដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ។

ទីតាំង ធ្វើតេស្ត រួមមាន ៖ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និង តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕

អត្ថបទដែលជាប់ទាក់ទង