ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមផ្តល់អង្ករ និងសម្ភារប្រើប្រាស់ សម្រាប់អាជ្ញាធរសង្កាត់ ចែកជូនប្រជាពលរដ្ឋជួបការលំបាក
TNM(កំពង់ឆ្នាំង)៖ អង្ករ និងសម្ភារប្រើប្រាស់ ត្រូវបានលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងកំពង់ឆ្នាំង រួមនិងក្រុមការងារ បាននាំយកទៅផ្តល់ជូនដល់ចៅសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ឆ្នាំង សម្រាប់ចែកជូនប្រជាពលរដ្ឋជួបការលំបាកក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងអឡុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។ ពិធីប្រគល់អង្ករ និងសម្ភារប្រើប្រាស់នេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត និងលោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង។
ចំពោះអង្ករ និងសម្ភារដែលផ្តល់ជូននាពេលនេះក្នុង១សង្កាត់ទទួលបានអង្ករ១តោន សារុង១០០ ក្រម៉ា១០០ សាប៊ូម្សៅ១០០កញ្ចប់ សាប៊ូដុំ១០០ដុំ ទឹកដោះគោ៣កេស ជេល៥០ដប ថ្នាំដុសធ្មេញ១០០ដប និងច្រាស់ដុសធ្មេញ១០០ដើម៕




