សេចក្ដីជូនដំណឹង​ភ្ញៀវ​ទេសចរ​ជាតិ និងអន្តរជាតិ ​ផ្អាក​ចូល​​ទស្សនា​ប្រាសាទអង្គរវត្តតាម​ច្រក​ខាង​លិច​(​ស្ពាន​បណ្ដែត​ទឹក​)​​

ខេត្តសៀមរាប​ ៖ ​អាជ្ញាធរ​ជាតិ​អប្សរា ​កាលពីល្ងាច​ថ្ងៃ​​ទី​២៧ តុលា​ ២០២៣ ​បានចេញសេចក្តី​ជូន​ដំណឹង​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ស្ដី​ពី​ការ​ផ្អាក​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត តាម​ច្រក​ខាងលិច​(​ស្ពាន​បណ្ដែត​ទឹក​)​ចាប់ពី​ព្រឹក​ថ្ងៃ​ទី០​៤ ខែវិច្ឆិកា ឆ្នាំ​២០២៣​ ។  ​បើ​តាម​លិខិត​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យ​ដឹង​ថា អាជ្ញាធរ​ជាតិ​អប្សរា​ផ្អាក​មិន​ឱ្យ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​បែប​នេះ គឺ​ក្នុង​គោលបំណង​ថែរក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ ក្នុង​ព្រះរាជ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការណ៍ ស្ពាន​ហាល​ខាងលិច ក្រោម​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ព្រះករុណា ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះ​មហាក្សត្រ​នៃ​កម្ពុជា​ ។  ក្នុង​ពេល​ប្រារព្ធ​ពី​ធី​ខាងលើ​ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​អាច​ចេញ​-​ចូល​ទស្សនា​ប្រាសាទ​អង្គរវត្ត តាម​ច្រក​ខាងកើត​បានជា​ធម្មតា​ដូច​មាន​ក្នុង​ផែនទី​ ។   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង