ភ្លៀងធ្លា.ក់៤ម៉ោងមិនធ្លាប់មាន បង្ករឱ្យទឹកហូរកួចបា.ក់ស្ពានបេតុងមួយកន្លែងនៅស្ទឹងត្រង់
ខេត្តកំពង់ចាម ៖ ភ្លៀងមួយមេយ៉ាងធំរយៈពេល៤ម៉ោងកន្លះ ដែលជាហេតុធ្វើឲ្យស្ពានបេតុងមួយកន្លែងមានទទឹង៥ម៉ែត្រ និងបណ្ដោយ១២ម៉ែត្រ ស្ថិតនៅភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ត្រូវបានទឹកភ្លៀងហូរកួចច្រោះគ្រឹះសសររលើងបាក់មួយកំណាត់ និងបាក់បន្តបន្ទាប់ទៀតរហូតបាក់ទាំងស្រុង ។ ដោយហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៤យប់ទៀបភ្លឺ ឈានចូលព្រឹកថ្ងៃទី២៧ តុលាឆ្នាំ ២០២៣ ជាមួយនោះ គេបានឃើញអាជ្ញាធរស្រុកបានចុះទៅពិនិត្យមើលហ្នឹងរាយការណ៍មកថ្នាក់លើផងដែរ។
លោកមេឃុំទួលសំបួរមានប្រសាសន៍បន្តថា ភ្លៀងបានបន្តធ្លាក់នៅវេលាម៉ោង១២យប់រំលង
អធ្រាត្រជាងថ្ងៃទី២៦តុលា ឈានចូលព្រឹកថ្ងៃទី២៧ តុលា ឆ្នាំ២០២៣ គឺភ្លៀងខ្លាំង និងយូរម៉ោងទៀតផង។ នេះជាគ្រោះធម្មជាតិមួយមិនដែលធ្លាប់កើតមានមកលើឃុំរបស់លោកនោះទេ។ ដោយសារតែភ្លៀងខ្លាំងជាហេតុធ្វើឲ្យទឹកបានហូរបុកពីគ្រប់ទីកន្លែងចូលតាម ឬប្រឡាយធ្លាក់មកភូមិទួលសំបួរហូបចំសសរស្ពានបេតុងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ តាមរយៈឧកញ៉ាស៊ឹម វណ្ណា ត្រូវបានកសាងក្នុងចន្លោះឆ្នាំ២០០៧-២០០៨ ដោយចំណាយថវិកាអស់ច្រើនម៉ឺនដុល្លារ។ ពេលដែលស្ពានបេតុងនេះ ត្រូវបានតភ្ជាប់ពីត្រើយម្ខាងមកក្រោយម្ខាងដែលមានប្រវែង១២ម៉ែត្រ ធ្វើឲ្យអ្នកភូមិងាយស្រួលឆ្លងកាត់ទៅវិញទើបមកដោយឆាប់រហ័ស ។ ពេលខ្លះប្រជាពលរដ្ឋធ្វើដំណើរបើករថយន្តតូចធំចេញមកក្រុងកំពង់ចាម ឬរថយន្តឈ្នួលទៅកាន់រាជធានីភ្នំពេញជាដើម។ លុះមកដល់ព្រឹកថ្ងៃទី២៧ តុលា អាជ្ញាធរមូលដ្ឋានបាននាំគ្នាចុះទៅពិនិត្យមើលឃើញបាក់ម្ខាង។តែដោយសារចរន្តទឹកហូរខ្លាំង ជាហេតុធ្វើឲ្យហូបាក់សសរបេតុង ហើយស្ពាននេះបានត្រូវបាក់ទាំងស្រុងដោយមិនអាចធ្វើដំណើរកើតនោះទេ។
ក្រោយពីអាជ្ញាធរបានរាយការណ៍ទៅលោកអភិបាល ស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី ២៧តុលា ដដែល លោកទុន ណេត អភិបាលស្រុកអមដំណើរដោយមន្ត្រីសាលាស្រុកជាច្រើននាក់បានចុះមកពិនិត្យមើលពីគ្រោះមហន្តរាយនេះនឹងបានរាយការណ៍ទៅថ្នាក់ជាតិដើម្បីឲ្យដឹងផងដែរ។
លោកវ៉ា ស្រេង មេឃុំទួលសំបួរបញ្ជាក់ថា ក្រោយពីស្ពានបេតុងនេះ បានរលើងបាក់ទាំងស្រុងប្រជាពលរដ្ឋមិនអាចធ្វើដំណើរបានទៀតនោះទេ ។ ហើយអាជ្ញាធរស្រុកក៏ដូចជាខេត្តកំពុងតែយកចិត្តទុកដាក់រិះរកមធ្យោបាយធ្វើយ៉ាងណា ដើម្បីស្ថាបនាស្ពាននេះឡើងវិញឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ។ ចំពោះអាជ្ញាធរមូលដ្ឋានវិញ គឺមិនមានថវិកាសម្រាប់ចំណាយក្នុងការស្ថាបនាស្ពានបេតុងនោះទេ។ ក្រោយពីអាជ្ញាធរបានរាយការណ៍ទៅលោកអភិបាល ស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី ២៧តុលា ដដែល លោកទុន ណេត អភិបាលស្រុកអមដំណើរដោយមន្ត្រីសាលាស្រុកជាច្រើននាក់បានចុះមកពិនិត្យមើលពីគ្រោះមហន្តរាយនេះនឹងបានរាយការណ៍ទៅថ្នាក់ជាតិដើម្បីឲ្យដឹងផងដែរ។ លោកវ៉ា ស្រេង មេឃុំទួលសំបួរបញ្ជាក់ថា ក្រោយពីស្ពានបេតុងនេះ បានរលើងបាក់ទាំងស្រុងប្រជាពលរដ្ឋមិនអាចធ្វើដំណើរបានទៀតនោះទេ ។ ហើយអាជ្ញាធរស្រុកក៏ដូចជាខេត្តកំពុងតែយកចិត្តទុកដាក់រិះរកមធ្យោបាយធ្វើយ៉ាងណា ដើម្បីស្ថាបនាស្ពាននេះឡើងវិញឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ។ ចំពោះអាជ្ញាធរមូលដ្ឋានវិញ គឺមិនមានថវិកាសម្រាប់ចំណាយក្នុងការស្ថាបនាស្ពានបេតុងនោះទេ៕