អនិច្ចា​ កម្មករ​សិប្បកម្ម​ឡឥដ្ឋ​ម្នាក់ចុះ​ដាំ​ដើម​ព្រលិត​ក្នុង​ស្រះបែរជា​ស្លា​.​ប់​គ្មាន​អ្នក​ណា​ជួយ​ទាន់

ខេត្ត​ប៉ៃលិន ៖ យុវជន​ម្នាក់​បាន​ស្លា​.​ប់​បា​.​ត់ប​.​ង់​ជី​វិ​.​ត​យ៉ាង​អាណោចអាធ័ម​គួរ​ឱ្យ​អាណិតអាសូរ ខណៈ​ពេល​ដែល​អត់​ចេះ​ហែល​ទឹក ចុះ​ទៅ​ដាំ​ដើម​ព្រលិត​នៅ​ក្នុង​ស្រះ​ទឹកតែ​ម្នាក់ឯង លុះ​ប៉ះ​ចំ​កន្លែង​ទឹក​ជ្រៅ ណាមួយ​សង្ស័យ​ដើម​ព្រលិត​រមូរ​ជាប់​ដៃជើង​ទៀត មិន​អាច​រើ​ចេញ​ទី​ទឹក​រួច ទើប​បណ្តាល​ឱ្យ​លង់​ទឹកតែ​ម្ដង​។
លុះ​ពេល​បងប្អូន​សាច់ញាតិ និង​អ្នក​ជិតខាង​ដើរ​រក​មើល ដើម្បី​ហៅ​ទៅ​ធ្វើការ តែ​អត់​ឃើញ ក៏​នាំ​គ្នា​ទៅ​មើល​ក្បែរ​មាត់​ស្រះ ស្រាប់តែ​ប្រទះ​ឃើញ​ស្បែកជើង​១​គូ ក៏​នាំ​គ្នា​ចុះ​ទៅ​រាវរក​មើល ស្រាប់តែ​ប៉ះ​ចំ​ជន​រង​គ្រោះ រួច​ក៏​ប្រញាប់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​អ្វី​ៗ​ហួសពេល​ទៅ​ហើយ ដោយ​គ្រូពេទ្យ​ប្រាប់​ថា «​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លា​.​ប់​មុន​នេះ​»​។ហេតុការណ៍​យុវជន​ម្នាក់​ចុះ​ដាំ​ដើម​ព្រលិត​ក្នុង​ស្រះ​លង់ទឹក​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៣ នៅ​ត្រង់​ចំណុច​ស្រះ​ទឹក​ជាប់​សិប្បកម្ម​ឡឥដ្ឋ ស្ថិត​ក្នុងភូមិ ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ស្រុក​សាលា​ក្រៅ បាន​ប្រាប់​ឱ្យ​ដឹង​ថា ស​.​ព​យុវជន​រង​គ្រោះ​មានឈ្មោះ រិ​ត ម៉ៅ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​ជា​កម្មករ​សិប្បកម្ម​ឡឥដ្ឋ​) រស់នៅ​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ​។
ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​យុវជន​ខាងលើ​ដើរ​ម្នាក់ឯង​ទៅ​ក្បែរ​ស្រះ​ទឹក ដែល​ខ្លួន​បាន​ដាំ​ដើម​ព្រលិត​កាលពី​ប៉ុន្មាន​ថ្ងៃមុន ដើម្បី​ឱ្យ​ដឹង​ថា តើ​ដើម​ព្រលិត​នោះ​អណ្តែត ឬ​អត់?​។ តែ​លុះ​ពេល​ឃើញ​ដើម​ព្រលិត​អណ្តែត​ទឹកជា​ច្រើន​គុម្ព ជន​រង​គ្រោះ​ក៏​ចុះ​ទៅ​ដាំ​ឡើង​វិញ តែ​ប៉ះ​ចំ​ទឹកស្រះ​ជ្រៅ ស្រប​ពេល​ដែល​ខ្លួន​មិន​ចេះ​ហែល​ទឹក​ទៀត ណាមួយ​ដោយ​សង្ស័យ​ថា រុំ​រមូរ​ជាប់​នឹង​ដើម​ព្រលិត មិន​អាច​រើខ្លួន​រួច ក៏​លង់ទឹក​ស្រះ​ស្លា​.​ប់​គួរ​ឱ្យ​តក់ស្លុត​តែ​ម្តង​។
ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សាលា​ក្រៅ កម្លាំង​ជំនាញ​ផ្នែក​កោសល្យ​វិ​ច្ច័​យ​នៃ​អធិការដ្ឋាន នគរបាល​ស្រុក​សាលា​ក្រៅ និង​កម្លាំង​ជំនាញ​ការិយាល័យ​កោសល្យ​វិ​ច្ច័​យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ព្រមទាំង​ក្រុម​គ្រូពេទ្យ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដោយ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ រួច​បញ្ជាក់​ថា «​ស​.​ព​យុវជន​ខាងលើ ពិតជា​បាន​ស្លា​.​ប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន​»​។
ក្រោយ​ពេល​ពិនិត្យ​ចប់​សព្វគ្រប់​រួច មន្ត្រី​ជំនាញ ក៏​បាន​ប្រគល់​ស​.​ព​ជន​រង​គ្រោះ​ជូន​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទដែលជាប់ទាក់ទង