ក្រឡេកមើលល្បែងស៊ីសងគ្រប់ប្រភេទក្នុងកាស៊ីណូជាប់ព្រំដែន មានខ្មែរចូលលេងច្រើនជាងវៀតណាម
ខេត្តកណ្តាល ៖ ល្បែ.ងស៊ីសងគ្រប់ប្រភេទ ជាពិសេសសង្វៀ.នបញ្ជ.ល់មាន់នៅក្នុងកាស៊ីណូ «ថ្មពេជ្រ» ក្អមសំណ នៃព្រំប្រទល់កម្ពុជា-វៀតណាម ស្ថិតក្នុងឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល កំពុងតែបើកលេង ដោយអនុញ្ញាតឱ្យជនជាតិខ្មែរចូលលេងភ្នា.ល់ចា.ក់លុយយ៉ាងគគ្រឹកគគ្រេងមើលទៅឃើញខ្មែរច្រើនជាងវៀតណាម ដោយគ្មានការទប់ស្កាត់ពីសំណាក់អាជ្ញាធរសមត្ថកិច្ចមូលដ្ឋាននោះឡើយ បើគ្មានខ្មែរចូលលេងល្បែ.ងនេះ ក៏មិនរស់យូរដែរ។
បើតាមប្រភពព័ត៌មានបាននិយាយឱ្យដឹងថា កាស៊ីណូ «ថ្មពេជ្រ» នេះ បានបើកដំណើរការលេងរយៈពេលជិត២ខែមកហើយ ដោយមានល្បែ.ងស៊ីសងគ្រប់ប្រភេទ ជាពិសេសសង្វៀ.នបញ្ជ.ល់មាន់ ដែលមានជនជាតិខ្មែរចូលលេងភ្នា.ល់ដាក់លុយជាមួយនឹងជនជាតិវៀតណាម ដោយក្នុង១គូរៗ គឺភ្នា.ល់ដាក់លុយរាប់ពាន់ដុល្លារ និងរាប់លានដុងឯណោះ។
ប្រភពដដែលបន្តទៀតថា ចំពោះជនជាតិវៀតណាម ដែលឆ្លងដែនតាមផ្លូវទឹក និងផ្លូវគោកមកលេងល្បែ.ងនៅក្នុងកាស៊ីណូមួយនេះ ក៏គ្មានការត្រួតពិនិត្យប៉ាស្ព័រ ឬលិខិតឆ្លងដែនឱ្យបានត្រឹមត្រូវផងដែរ។ ហើយការបណ្តែតបណ្តោយឱ្យជនបរទេសចូលមកលេងល្បែ.ងស៊ីសងក្នុងប្រទេសកម្ពុជាយ៉ាងអនាធិបតេយ្យបែបនេះ ប្រសិនបើមានរឿងករណីអ្វីផ្សេងៗកើតឡើង វាអាចធ្វើឱ្យអាជ្ញាធរសមត្ថកិច្ចពិបាកក្នុងការស្រាវជ្រាវស្វែងរកមុខសញ្ញា។ ដឹងហើយថា ល្បែ.ងឈ្នះមុខខ្លាញ់ ចាញ់មុខសេះ អ្នកញៀ.នល្បែ.ងមែនទែនចាញ់ទាល់តម្រិះអាចហក់ទៅធ្វើសកម្មភាពចោ.រលួ.ច ចោ.រឆ.ក់ ចោ.រប្ល, ន់ ឬករណីអ.ត្តឃា.ត ឃា.តក.ម្ម និងអំពើហិ.ង្សាជាដើម។
បើតាមគោលការណ៍ច្បាប់អាជីវកម្មកាស៊ីណូបើកឱ្យលេង មិនតម្រូវអនុញ្ញាតឱ្យជនជាតិខ្មែរចូលលេងនោះទេ។ ហើយសម្រាប់ជនបរទេសដែលឆ្លងដែនចូលមកលេងកាស៊ីណូក្នុងទឹកដីខ្មែរវិញ ក៏ត្រូវមានការត្រួតពិនិត្យប៉ាស្ព័រ និងលិខិតឆ្លងដែនឱ្យបានត្រឹមត្រូវដែរ។ ប៉ុន្តែនៅក្នុងស្រុកលើកដែកនេះ ក្រៅពីការបើកឱ្យពលរដ្ឋខ្មែរចូលលេងល្បែ.ងស៊ីសងគ្រប់ប្រភេទក្នុងកាស៊ីណូ «ថ្មពេជ្រ» ឃុំក្អមសំណ យ៉ាងភ្លូកទឹកភ្លូកដីហើយ ក៏នៅមានល្បែ.ងស៊ីសងជាច្រើនទៀតដូចជា ៖បៀរ, អាបោ.ង. ជល់មាន់ កន្ទុយលេខ, ឆ្នោតវៀតណាម, គ្រឿ.ងញៀ.ន និងល្បែ.ងអនឡាញឆ្នោតឡូតូ, ជល់មាន់តាមអនឡាញ នៅតាមហាងកាហ្វេ ឬតាមផ្ទះប្រជាពលរដ្ឋយ៉ាងអនាធិបតេយ្យរាប់មិនអស់ទេ គឺរាប់សិបកន្លែងឯណោះ។
ធ្វើឱ្យពលរដ្ឋឆ្ងល់ថា ចុះបើល្បែ.ងស៊ីសងមកបើកលេងដល់កាំជណ្តើរផ្ទះរបស់ប្រជាពលរដ្ឋហើយនោះ ឯណាទៅគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលទុកនៅត្រង់ណា។ជុំវិញបញ្ហាខាងលើនេះ ភ្នាក់ងារយើងបានព្យាយាមទំនាក់ទំនងទៅលោក អាំ ធូ អធិការនគរបាលស្រុកលើកដែក តាមរយៈលេខទូរស័ព្ទ ៖ 097 768 68 66 ដើម្បីសុំការបំភ្លឺដែរ ប៉ុន្តែទូរស័ព្ទចូលគ្មានអ្នកលើក។ ចំណែកឯលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែកវិញ ភ្នាក់ងារយើងក៏មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ៕