លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ចាប់ផ្តើមបេសកកម្មថ្មី រៀបចំមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ នៅមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ

TNM(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងលោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល TYDA រួមជាមួយក្រុមការងារគ្រប់ផ្នែកដែលពាក់ព័ន្ធ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ បានរៀបចំមណ្ឌលព្យាបាល អ្នកជំងឺកូវីដ១៩ កម្រិតស្រាល នៅមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ។

នេះជាបេសកកម្មថ្មីមួយទៀត បន្ទាប់ពីបេសកកម្មរៀបចំអតីតសណ្ឋាគារ Great Duke និងមន្ទីរពេទ្យហ្លួងម៉ែ ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩។

មណ្ឌលព្យាបាល អ្នកជំងឺកូវីដ១៩ កម្រិតស្រាល នៅមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ មានសមត្ថភាពទទួលអ្នកជំងឺ បានជាង២ពាន់គ្រែ។

ការរៀបចំមណ្ឌលព្យាបាល អ្នកជំងឺកូវីដ១៩ កម្រិតស្រាល នៅមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ ធ្វើឡើងក្រោយប៉ុន្មានថ្ងៃចុងក្រោយនេះ នៅរាជធានីភ្នំពេញ បានរកឃើញអ្នកឆ្លងកូវីដ១៩ រាប់ពាន់នាក់ ដែលធ្វើឲ្យមន្ទីរពេទ្យ Great Duke និងមន្ទីរពេទ្យហ្លួងម៉ែ លើសសមត្ថភាពទទួលអ្នកជំងឺ៕

អត្ថបទដែលជាប់ទាក់ទង