ចំនួនអ្នកស្លាប់នៅហ្គាហ្សាកើនដល់៣.៤៧៨នាក់ និងរបួស ១២.០០០នាក់!
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Mai al-Kaila បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុង Ramallah ថាៈ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាស្ទ្រីប មានលើសពី 3,400 ជនជាតិប៉ាឡេស្ទីន ។ ខណៈដែលចំនួនអ្នករបួសមានច្រើនជាង 12,000ហើយ។ សោកនាដកម្មនោះ ជាលទ្ធផលនៃការបន្តទម្លាក់គ្រាប់បែក របស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា។ លោកបានសង្កត់ធ្ងន់ថា នៅទីនោះមានការខ្វះខាតថ្នាំពេទ្យយ៉ាងធ្ងន់ធ្ងរ រួមជាមួយនឹងបញ្ហាក្នុងការចូលមន្ទីរពេទ្យកាន់តែច្រើនថែមទៀត។ ការកាត់ទឹក និងការខ្សោះជីវជាតិនៃប្រព័ន្ធលូ បានបង្កើនហានិភ័យនៃការរីករាលដាលនៃជំងឺឆ្លង។ លោកបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើមន្ទីរពេទ្យ Al-Ahli Baptist ។ ហើយលោកក៏បាននិយាយថា មនុស្សរាប់រយនាក់បានបាត់បង់ជីវិតដោយសារតែការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។ លោក Al-Kaila បាននិយាយថា “យើងបញ្ជាក់ថា អ៊ីស្រាអែល មានជាប់ពាក់ព័ន្ធនឹងការសម្លាប់រង្គាលនៅមន្ទីរពេទ្យ Al-Ahli Baptist ហើយនឹងមិនអាចដោះស្រាយ។ ដោយខ្លួនឯងចំពោះការទម្លាក់គ្រាប់បែកនៅមន្ទីរពេទ្យនោះទេ ហើយយើងទាមទារឱ្យទទួលខុសត្រូវ”៕ សម្រួលដោយ ទៀង បុណ្ណរី