ឈ្មួញរកស៊ីឈើដុះស្លែពីរនាក់ប្ដីប្រពន្ធ ម្ចាស់ដេប៉ូឈើនៅភូមិក្រាំងដូងសម្រុកប្រមូលទិញឈើអត់ច្បាប់ចូលដេប៉ូ
TNM(ខេត្តព្រះវិហារ) ៖ កាលពីវេលាម៉ោង៣ និង៣០នាទីទាបភ្លឺឈានចូលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ មានរថយន្តសាំយ៉ុងកែច្នៃដឹកឈើអារក្តារអត់ច្បាប់១គ្រឿងគោលបំណងដឹកចូលដេប៉ូលោក គីម និងប្រពន្ធឈ្មោះ ចែ រ៉ា តែមិនទាន់ទៅដល់ដេប៉ូផង ក៏ត្រូវបានជំនាញផ្នែករដ្ឋបាលព្រៃឈើស្រុកត្បែងមានជ័យបង្រាបបាននៅចំណុចប៉ុស្តិ៍រដ្ឋាបាលឃុំរក្សា ហើយបញ្ជូនទៅកាន់ផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យដើម្បីចាត់ការតាមច្បាប់ព្រៃឈើ។
បើតាមប្រភពបានឲ្យដឹងថា ជារាងរាល់យប់ម្ចាស់ដេប៉ូខាងលើនេះបានធ្វើសកម្មភាពសម្រុកប្រមូលទិញឈើហើយដឹក ជញ្ជូនឈើប្រភេទលេខ១ និងលេខ២ ដោយអត់ច្បាប់ពីប្រជាពលរដ្ឋដឹកចេញពីក្នុងតំបន់ព្រៃ ព្រះរកា ពិសេសគឺតំបន់ព្រៃឡង់តែម្តង ដឹកជញ្ជូនតាមរថយន្តសាំយុង និងរថយន្តសាំងយ៉ុង កែឆ្នៃ ក្នុង មួយយប់ៗ មិនក្រោមពី១០គ្រឿងទៅ ២០គ្រឿងនោះ ឡើយ ខណៈដែលសមត្ថកិច្ចជំនាញ បរិស្ថាន រួមទាំងអាជ្ញាធរស្រុកជ័យសែនធ្វើដេកលក់អស់
ដោយយល់ថា ម្ចាស់ដេប៉ូខាងលើនេះមានខ្នងបង្អែកជាអ្នកធំ គ្រាក់ៗទើប សមត្ថកិច្ចមិនហ៊ានប៉ះពាល់ តាមពិតយកឈ្មោះថ្នាក់ដឹកនាំមកប្រើដើម្បីឲ្យ សមត្ថកិច្ចក្នុងខេត្តមានការភ័យខ្លាច តែប៉ុណ្ណោះ ។
ប្រភពដដែលបានបញ្ជាក់ឲ្យដឹងទៀតថា មេឈ្មួញដុះស្លែទី១ ឈ្មោះ សិទ្ធិ ទី២ ឈ្មោះ ជួប ទី៣ ឈ្មោះ ប៊ឿន ទី៤ ឈ្មោះប្រុស ទី៥ ឈ្មោះ សាន ទី៦ ឈ្មោះ ឆាត ទី៧ ឈ្មោះ បញ្ហា និងទី៨ ឈ្មោះ ធី ពួកគេបានធ្វើការដឹកជញ្ជូនឈើអត់ច្បាប់យ៉ាងអនាធិបតេយ្យដឹកចេញពី តំបន់ព្រៃឡង់ ឆ្លងកាត់ស្រុក ជ័យសែន ហើយបន្តចែកចាយទៅខេត្តកំពង់ធំ ហើយមេឈ្មួញដ៏ សកម្មដឹកឈើចូលដេប៉ូ ខាងលើ គឺ ឈ្មោះ លោក សិទ្ធិ នេះតែម្តង។
បើតាមប្រភពច្បាស់ការណ៍បានឲ្យដឹងថា ពួកក្រុមមេឈ្មួញទាំងនោះបានគៀងគរប្រជាពលរដ្ឋឲ្យចូលក្នុងព្រៃកាប់ឈើ ហើយដឹកជញ្ជូនឈើចេញតំបន់ព្រៃឡង់ មកលក់ឲ្យពួកគេ ដោយសារតែមានការឃុបឃិតពីលោក ជា ណាក់ ដែលជាប្រធានដែនជម្រកព្រៃឈើនៅតំបន់នោះ ទើបមានការដឹកជញ្ជូនឈើខុសច្បាប់យ៉ាងគគ្រឹកគគ្រេងបែបនេះ។
ពាក់ព័ន្ធនឹងទៅព័ត៌មានខាងលើនេះដែរភ្នាក់ងារយើងមិនអាច សុំការបំភ្លឺពី លោក ជា ណាក់ បានទេដោយសារមិន មានលេខទូរស័ព្ទដើម្បីធ្វើការទំនាក់ទំនង។
ដោយឡែកឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារបានបញ្ជាក់ប្រាប់ឲ្យភ្នាក់ងារយើងដឹងថា ឯកឧត្តមបានធ្វើការប្រជុំរាល់បំណាច់ខែជាមួយគណៈបញ្ហាការឯកភាពខេត្តលោកតែងតែរឹតបណ្តឹងយ៉ាងម៉ឺងម៉ាត់រាល់ការទប់ស្កាត់ នងងបង្រាបបទល្មើសព្រៃឈើឲ្យខានតែបាន មិនការនាំចេញឈើដោយអត់ច្បាប់ជាដាច់ខាត និងមិនឲ្យមានការកាប់ឆ្ការទន្ទ្រានយកដីរដ្ឋដោយខុសច្បាប់នោះទេ តែបែរជាមន្រ្តីក្រោមឱវាទអនុវត្តន៍ផ្ទុយពីបទបញ្ជារបស់ខេត្តទៅវិញ ហើយបែរជាឃុបឃិតគ្នាបណ្តែតបណ្តោយឲ្យមាន បទល្មើសព្រៃឈើហូរចេញយ៉ាងអនាធិបតេយ្យដែលជាហេតុធ្វើឲ្យពះពាល់ដល់មុខមាត់ខេត្តទាំងមូលទៀតផង៕