ពិបាក​​ធ្វើ​ដំណើរ! អ្នក​ភូមិ​​ទ្រាំ​លែង​បាននាំ​គ្នា​យក​ដើម​ចេក​ទៅ​ដាំ​កណ្ដាល​ផ្លូវ ក្រោយ​គេ​កម្ទេច​ផ្លូវ​កៅស៊ូ​ចោល​

បរទេស ៖ ថ្មី​ៗ​នេះ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ពី​ប្រទះ​ឃើញ​មាន​អ្នក​ភូមិ​ជា​ច្រើន​នាក់​នាំ​គ្នា​សម្រុក​យក​ដើម​ចេក​ទៅ​ដាំ​នៅ​កណ្តាលផ្លូវ បន្ទាប់​ពី​មានរឿង​ពិបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក រហូត​ធ្វើ​ឱ្យ​អ្នក​ភូមិ​ដែល​រស់នៅ​ក្បែរ​នឹង​អស់​ការ​អត់ធ្មត់ និង​ទ្រាំ​លែង​បាន​តទៅ​ទៀត ក៏​នាំ​គ្នា​សម្រុក​ទៅ​រុះរើ​ដក​ដើម​ចេក រួច​យក​មក​ដាំ​ពាស​វាល​ពាស​កាល​នៅ​កណ្ដាលផ្លូវ ដើម្បី​ធ្វើ​ជាទី​កន្លែង​ឆ្លងកាត់​តែ​ម្ដង ណាមួយ​ដោយសារ​តែ​ខែ​នេះ គឺជា​រដូវវស្សា​ផង​ដែរ​។   បើ​តាម​ពលរដ្ឋ​រស់នៅ​តំបន់​នោះ បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា «​វា​ពិតជា​ពិបាក​ខ្លាំង​ណាស់ ឱ្យ​តែ​ពេល​ទៅ​ណា​មក​ណា​ម្ដង​ៗ ហើយ​ចាប់​តាំង​តែ​មាន​ភ្លៀង​ធ្លាក់​ឥត​ឈប់​ឈរ ណាមួយ​មាន​គេ​មក​រុះរើ​ផ្លូវ​កៅស៊ូ​ចេញ​ទៀត អ​ញ្ចឹ​ង​ហើយ​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​ភូមិ​ទ្រាំ​មិន​បាន​ធ្វើ​ដំណើរ ក៏​ទៅ​រុះរើ​យក​ដើម​ចេក រួច​យក​មក​ដាំ​នៅ​កណ្ដាលផ្លូវ នា​រដូវវស្សា​បែប​នេះ​តែ​ម្ដង​ទៅ​»​។  ពលរដ្ឋ​បន្ត​ថា «​ហើយ​ណាមួយ ដោយសារ​តែ​ក្រោយ​ពេល​គេ​រុះរើ​ផ្លូវ​ក្រាល​កៅស៊ូ​ចេញ​ទៅ កាន់តែ​ធ្វើ​ឱ្យ​ទឹក​ចេះ​តែ​ហូរ​ជន់​លិច​ឥត​ឈប់​ឈរ​តែ​ម្ដង រហូត​ដល់​ថ្នាក់​ម្នាក់​ៗ​នាំ​គ្នា​លើក​ឡើង​ថា ហេតុ​អ្វី​ក៏​ធ្វើ​ដូច្នេះ​ដាក់​ពួក​គាត់? ហើយ​មុន​នឹង​ធ្វើ​អ្វីមួយ​មាន​គិតដល់​ការ​រស់នៅ​របស់​ប្រជាជន​ដែរ​ឬ​អត់?»​។   ទន្ទឹម​នឹង​នោះ​ផង​ដែរ ពួក​គេ​មិន​ខ្វល់​នោះ​ឡើយ បើ​ទោះបីជា​ដឹង​ថា មនុស្ស​រស់នៅ​តំបន់​នោះ​ពិបាក​ទៅ​ណា​មក​ណា​ក៏​ដោយ ក៏​គេ​មិន​ខ្ចី​ខ្វល់​នោះ​ដែរ​។ រហូត​អ្នក​ភូមិ​នៅ​លែង​ស្ងៀម​លែង​បាន ភ្លាម​ៗ​នោះ​ពួក​គេ​ក៏​បាន​ទៅ​សុំ​ជំនួយ​ឱ្យ​ជួយ ប៉ុន្តែ​នៅ​តែ​មិនឃើញ​លទ្ធផល រហូត​មក​ដល់​នា​ពេល​នេះ​ទៅ​ហើយ ក៏​មិនដឹង​ថា តើ​ពេល​ណា​អ្នកម៉ៅការ​រុះរើ​ផ្លូវ​ក្រាល​កៅស៊ូ​នឹង​មក​ធ្វើ​ផ្លូវ​ឱ្យ​ស្អាត​ឡើង​វិញ​នោះ​ទេ?​។  នេះ​បើ​យោង​តាម​រយៈ​សារព័ត៌មាន​ដ៏​ល្បី​របស់​ថៃ «Khaosod» បាន​ផ្សព្វផ្សាយ​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៣​នេះ ដោយ​មាន​អ្នក​យក​ព័ត៌មាន​ជា​ច្រើន​នាក់​រាយការណ៍​ប្រាប់​បែប​នេះ​ថា «​នៅ​តាម​ដងផ្លូវ​ក្នុងភូមិ​បាង​ហាក់ ភូមិ​លេខ​២ ស្ថិត​នៅ​ក្នុង​ឃុំ​សំ​ង៉ោ​ម ស្រុក​ផូ​ថុ​ង ខេត្ត​អាង​ថង ត្រូវ​គេ​នាំ​គ្នា​ប្រទះ​ឃើញ​អ្នក​ភូមិ​ជា​ច្រើន​កំពុង​តែ​ដាំ​ដើម​ចេក​នៅ​កណ្តាលផ្លូវ​ក្នុងភូមិ ដែល​ពោរពេញ​ទៅ​ដោយ​ភក់ និង​ទឹក​នៅ​ក្នុង​ភក់​»​។  ប្រភព​ដដែល​បន្ត​ថា «​បន្ទាប់​ពី​អ្នកម៉ៅការ ចុះ​ទៅ​រុះរើ​ផ្លូវ​ក្រាល​កៅស៊ូ​ចេញ​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ ដើម្បី​កែ​លម្អ​ជា​ផ្លូវ​បេតុង​ឱ្យ​ស្អាត​វិញ ប៉ុន្តែ​អ្វី​ដែល​នឹក​ស្មាន​ពុំ​ដល់​នោះ ក្រោយ​ពេល​រៀបចំ​ធ្វើ​មិន​ទាន់​បាន​ប៉ុន្មាន​ផង ក៏​ស្រាប់តែ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ គឺ​ធ្លាក់​ភ្លៀង​យ៉ាង​គំហុក​តែ​ម្ដង ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកស្រុក អ្នក​ភូមិ ដែល​រស់នៅ​ក្បែរផ្លូវ​នឹង​មានការ​លំបាក​យ៉ាង​ខ្លាំង​។ ដូច្នេះ​ហើយ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ភូមិ​ដែល​រស់នៅ​ក្នុងភូមិ​ទាំងអស់​កំពុង​តែ​រង​គ្រោះ ហើយ​ការ​ធ្វើ​ដំណើរ​ចេញចូល​ទៅ​ក្រៅ​ភូមិ​ក៏​ពិបាក​ខ្លាំង​ណាស់​ដែរ ទើប​ពួក​គាត់​នាំ​គ្នា​ដាំ​ដើម​ចេក​នៅ​កណ្តាលផ្លូវ កុំឱ្យ​មានទឹក​ហូរ​ជន់​លិច​»​។  ប្រភព​ដដែល​បន្ត​ទៀត​ថា «​ហើយ​សម្រាប់​ក្នុង​ការ​ធ្វើ គឺ​ឱ្យ​ប្រធាន​រដ្ឋបាល​ឃុំ នាំ​គ្នា​ព​ន្លឿ​ន​អ្នកម៉ៅការ ដើម្បី​ជួយ​កែតម្រូវ​តំបន់​នោះ​ឱ្យ​ល្អ​ឡើង​វិញ ដើម្បី​ជួយ​អ្នក​ភូមិ​ឱ្យធ្វើ​ដំណើរ​ចេញចូល​ទៅ​ខាងក្រៅ​ភូមិ​បាន​ដោយ​ងាយស្រួល មិន​ហត់ ឬ​ពិបាក​ឡើយ​»​។  បន្ទាប់​ពី​បានឃើញ​រឿងរ៉ាវ​ខាងលើ​នេះ​ភ្លាម គេង​មិន​លក់​បក់​មិន​ល្ហើយ អ្នកស្រី Siriporn Dechfung ដែល​មាន​អាយុ​៥២​ឆ្នាំ បាន​ចេញ​មុខ​មក​និយាយ​ឱ្យ​ដឹង​ថា «​កាលពី​ម្សិលមិញ​នេះ កូនស្រី​របស់​គាត់​បាន​ចេញដំណើរ​ទៅ​ធ្វើការ ស្រប​ពេល​កំពុង​តែ​ធ្វើ​ដំណើរ​នោះ មានអី​ក៏​ស្រាប់តែ​រថយន្ត​របស់​កូន​គាត់ ជាប់​គាំង កឺ​ជាប់​ដក​លែង​រួច​ចេញពី​ក្នុង​ភក់​នោះ​តែ​ម្ដង​។ នេះ​ជា​លទ្ធផល ត្រូវ​ជួល​ត្រាក់ទ័រ​ឱ្យមក​ជួយ​ទាញ​ឡើង ហើយ​ត្រូវ​ខាតបង់​ប្រាក់​អស់​៥០០​បាត​។ ហើយ​គាត់​ក៏​ដឹង​ដែរ​ថា នៅ​ពេល​នេះ ឥឡូវនេះ អ្នក​ភូមិ​កំពុង​តែ​ជួប​ទុក្ខ​ធំ​មិន​ស្ទើរ​នោះ​ទេ មិន​អាច​ទទួលយក​បាន ពី​ការ​រុះរើ​ផ្លូវ​ក្រាល​កៅស៊ូ​នេះ​»​។   អ្នកស្រី Siriporn និយាយ​ប្រាប់​បន្ត​ឱ្យ​ដឹង​ទៀត​ថា «​ហើយ​ពេល​នេះ ខ្ញុំ​មិនដឹង​ថា តើ​អ្នកម៉ៅការ​នឹង​មក​បន្តការងារ​នៅ​ពេល​ណា​នោះ​ទេ? ព្រោះថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ភ្លៀង​បន្ត​ធ្លាក់​ជាប់​ឥត​ឈប់​ឈរ​ទាល់តែ​សោះ រហូត​ធ្វើ​ឱ្យ​វា​បង្ក​ការ​លំបាក​យ៉ាង​ខ្លាំង​ដល់​អ្នក​ភូមិ​នៅ​ក្នុង​តំបន់​នោះ​»​។  លោកស្រី​និយាយ​ទៀត​ថា «​គាត់​ពិតជា​ចង់​ជួយ​ជួសជុល​ផ្លូវ​នៅ​កន្លែង​រស់នៅ​របស់​អ្នក​ភូមិ​ខ្លាំង​ណាស់​។ ដោយ​លោកស្រី​ចង់​យក​ខ្សាច់ ឬ​ក្រួស​មក​ជួយ​សម្រួល​ផ្លូវ​ឲ្យ​អ្នក​ភូមិ​ចូល​ចេញ​បាន​ស្រួល ពី​ព្រោះ​ថា ការ​ធ្វើ​ផ្លូវ​ថ្មី គឺជា​រឿង​ល្អ ប៉ុន្តែ​ហេតុ​អ្វី​បានជា​ពួក​គេ​នាំ​គ្នា​ទៅ​រុះរើ​វា ដើម្បី​ធ្វើ​ផ្លូវ​នៅ​ក្នុង​រដូវវស្សា​ទៅ​វិញ? ខ្ញុំ​ពិតជា​ឆ្ងល់​ខ្លាំង​ណាស់? ធ្វើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​រង​ទុក្ខ​អ​ញ្ចឹ​ង​»៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង