អ៊ីរ៉ង់​បដិសេធ​ថា ខ្លួនមិនពាក់ព័ន្ធ ក្នុងការវាយប្រហារ មកលើអ៊ីស្រាអែលនោះទេ!

ទីក្រុង​តេ​អេ​រ៉ង់ បាន​បដិសេធ​ថា ខ្លួន​មិនបានជួយ​ពួក​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន ឱ្យរៀបចំ​ផែនការ​វាយប្រហារ មកលើ​អ៊ីស្រាអែល កាលពី​ថ្ងៃ​សៅរ៍​នោះទេ។​  បេសកជនរបស់​អ៊ីរ៉ង់​ប្រចាំ​អង្គការសហប្រជាជាតិ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា «ការសម្រេចចិត្ត​ដែល​ធ្វើឡើង ។  ដោយ​ការតស៊ូ​របស់​ប៉ា​ឡេ​ស្ទី​ន​គឺមាន​ស្វ័យភាព​យ៉ាងខ្លាំង​ក្លា និង​ស្របតាម​ផលប្រយោជន៍​ស្របច្បាប់​របស់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​។  ចំណែក​យើង​មិន​ពាក់ព័ន្ធ​នឹង​ការឆ្លើយតប​របស់​ប៉ា​ឡេ​ស្ទី​ន នោះទេ ព្រោះ​វា​ត្រូវបានធ្វើដោយ​ប៉ា​ឡេ​ស្ទី​ន​តែម្នាក់ឯង​»។​  សូម​ជម្រាប​ថាៈ កាលពី​ថ្ងៃអាទិត្យ កាសែត Wall Street Journal បាន​ដកស្រង់​ប្រភព​ជាច្រើន រួមទាំង​សមាជិក​មិន​បញ្ចេញ​ឈ្មោះ​នៃ​ក្រុម​សកម្មប្រយុទ្ធ Hamas និង Hezbollah ដោយ​និយាយថា មន្ត្រី​មកពី​កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​របស់​អ៊ីរ៉ង់ បាន​ជួយ​រៀបចំ​ផែនការ​វាយប្រហារ​លើ​អ៊ីស្រាអែល​តាំងពី​ខែសីហា​មក​ម្លេះ​។  ជាមួយគ្នានោះ អ៊ីរ៉ង់​ក៏បានផ្តល់​ភ្លើង​ខៀវ សម្រាប់​ប្រតិបត្តិការ​នៅឯ​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​បេ​រូត ប្រទេស​លី​បង់ កាលពី​ថ្ងៃ​ច័ន្ទ​មុន​ផងដែរ​។  ទន្ទឹម​នោះ លោក Ghazi Hamad អ្នកនាំពាក្យ​ក្រុម​ហា​ម៉ាស់ បាន​ប្រាប់ BBC ថា ពួក​សកម្មប្រយុទ្ធ​មាន ការគាំទ្រ​ដោយផ្ទាល់ ពី​ប្រទេស​អ៊ីរ៉ង់​។  ទោះជា​យ៉ាងណាក៏ដោយ​លោក Ali Baraka មន្ត្រី Hamas ម្នាក់ទៀត​បាន​អំពាវនាវ​នៅក្នុង​បទសម្ភាសន៍​ជាមួយ NBC News ថា​ទីក្រុង Tehran មិនត្រូវ​បាន​គេ​ជូនដំណឹង​អំពី Operation Al-Aqsa Flood​ជាមុន​ទេ​។  លោក​បាន​មានប្រសាសន៍ថា វា​ជាការ​ភ្ញាក់ផ្អើល​សម្រាប់​អ្នក​រាល់គ្នា រួមទាំង​ប្រទេស​អ៊ីរ៉ង់​ផងដែរ នៅពេលដែល​ក្រុម​ហា​ម៉ាស់​បាន​វាយប្រហារ​អ៊ី​ស្ត្រា​អែល​នោះ​៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង