ខ្យល់កន្ត្រាក់ខ្លាំង បោកបក់ផ្ទះបណ្តែតទឹក​ ១​គ្រួសារ​ក្រឡាប់ចូលទឹក​បឹងទន្លេសាប

ក្រុមគ្រួសារជាអ្នកនេសាទមួយគ្រួសារ បាន​ជួបគ្រោះធម្មជាតិខណៈ​មាន​ខ្យល់កន្ត្រាក់បានបក់បោកទៅលើផ្ទះបណ្តែតទឹកបណ្តាលឲ្យក្រឡាប់ចូលទៅក្នុងទឹកនៃបឹងទន្លេសាប។  សមត្ថកិច្ចមូលដ្ឋានប្រាប់ថា ហេតុការណ៍​ខាងលើ​បានកើតឡើងនៅវេលាម៉ោង ០២ៈ០៥ នាទីនៅរសៀលថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ។  សមត្ថកិច្ចបន្តថា នៅថ្ងៃកើតហេតុខាងលើ មានធ្លាក់ភ្លៀង ១ មេ លាយឡំខ្យល់កន្ត្រាក់បានបក់បោកទៅលើភូមិសាស្ត្រខាងលើ ទើបធ្វើឲ្យក្រឡាប់លិចផ្ទះពលរដ្ឋជាអ្នកនេសាទមួយគ្រួសារចូលទឹកទន្លេសាបតែម្តង។ គ្រួសារដែលរងគ្រោះប្ដី ឈ្មោះ រើម សុខា ប្រពន្ធឈ្មោះ សេន ចាន់ថា មានកូន ២ នាក់ និង សម្ភារ:ប្រើប្រាស់ក្នុងផ្ទះ បានខូចខាតមួយចំនួនធំ តែមិនមានមនុស្សណាម្នាក់ក្នុងគ្រួសាររងគ្រោះនោះទេ ខណះពេលកើតហេតុត្រូវបានពលរដ្ឋរស់នៅ​ជិតនាំគ្នា​ជួយ​សង្គ្រោះ​ទាន់ពេល។  ប្រភពពីពលរដ្ឋជាគ្រួសារនេសាទដូចគ្នាបានប្រាប់ថា នៅថ្ងៃកើតហេតុពួកគាត់បាន​ឈរនៅ​ខាងក្រៅផ្ទះដើម្បីពិនិត្យមើល ក្រែងមានកើតហេតុណាមួយមកលើលំនៅដ្ឋាន​របស់ខ្លួន​តាមរយះខ្យល់កន្ត្រាក់ដ៏ខ្លាំង ក៏ស្រាប់តែឃើញផ្ទះអ្នកជិតខាង​១​ខ្នងរបស់គ្រួសាររងគ្រោះរលំភ្លាមៗ ពេល​នោះពួក​ខ្លួន​ទាញទូករៀងៗខ្លួនមកជួយភ្លាមៗទើបមិនបង្កគ្រោះថ្នាក់ដល់សមាជិក​គ្រួសារណាម្នាក់គឺជួយគ្នាបានទាន់ពេលវេលា។  អាជ្ញាធរមូលដ្ឋានប្រាប់ថា ករណីខាងលើនេះ អាជ្ញាធរឃុំនិងស្រុកកំពុងជ្រុំជ្រេងជួយ ខណះគ្រួសាររងគ្រោះកំពុងប្រ ឈម​​ជីវភាពគ្រួសារ ហើយអាជ្ញាធរក៏បានធ្វើរបាយការណ៍ជូនថ្នាក់ខេត្តហើយ ដើម្បីជួយដោះស្រាយសម្រាលទុក្ខដល់គ្រួ សាររងគ្រោះតាមតែអាចធ្វើទៅបាននៅថ្ងៃបន្ទាប់៕   សម្រួលដោយ  ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង